កំពត៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដោះស្រាយពាក្យបណ្ដឹងចំនួន២៦ករណីក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស ស្ថិតនៅទីតាំង ឃុំស្តេចគង់ខាងលិច។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលស្រុក ទីចាត់ការជំនាញចំណុះសាលាខេត្ត មេឃុំទាំង១៣ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុក ប្រមាណ៥០០នាក់៕
No comments:
Post a Comment