Sunday, December 19, 2021

លោក វ៉ា ថន បន្តជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអ្នកមិនទាន់បានចាក់ និងអ្នកបានចាក់ហើយត្រូវចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា

(ខេត្តក្រចេះ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់គ្រិស្ទបរិស័ទចំនួន៥០០នាក់ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ។

លោក ទុយ ស៊ាត តំណាងគ្រិស្ទបរិស័ទ បានរាយការណ៍បញ្ជាក់ពីសកម្មភាពគោលដៅរបស់សមាគមន៍ខ្លួន រួមនិងដៃគូរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយក្នុងនោះមានដូចជា ៖ ការផ្តល់សត្វគោជូនប្រជាពលរដ្ឋចិញ្ចឹមនៅតាមសហគមន៍ -ការរៀបចំ និងបង្កើតមុខរបរ -ផ្តល់អាហារ សំលៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារ -ផ្តល់ដីបម្រុងទុកសម្រាប់សាងសង់សាលារៀន និងការសាងសង់ផ្ទះជូនគ្រួសារក្រីក្រគ្មានទីពឹងផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់សិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ជាពិសេសជំនឿសាសនាដល់បងប្អូនប្រជាពលរដ្ឋ។ បងប្អូនមានសិទ្ធិក្នុងការគោរពសាសនាទៅតាមជំនឿរបស់ខ្លួន ហើយទោះបីជាយើងគោរពកាន់សាសនាខុសគ្នាក៏យើងបានរស់នៅក្រោមម្លប់នៃសន្តិភាពជាមួយគ្នាផងដែរ ដូច្នេះបងប្អូនត្រូវចូលរួមរក្សាសុខសន្តិភាព ដើម្បីសេចក្តីសុខរបស់ប្រជាជនយើង ។ 

លោកអភិបាលខេត្ត ថ្លែងបន្តទៀតថា ៖ ប្រមុខដឹកនាំប្រទេសកម្ពុជាមានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ និងប្រជាជាតិរបស់ខ្លួន ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការអ្វីឡើយ សំដៅរួមសាមគ្គីគ្នាដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យឈានឆ្ពោះទៅមុខ ហើយរាជរដ្ឋាភិបាលក៏មិនទុកចោលព្រងើយកន្តើយ ឬរើសអើងពលរដ្ឋណាម្នាក់នោះទេ គ្រប់កាល:ទេស:ដែលបងប្អូនប្រជាពលរដ្ឋជួបកាលលំបាក គឺសម្តេចតែងតែដោះស្រាយនិងចុះជាប់ជាប្រចាំ ជាពិសេសបច្ចុប្បន្ននេះគឺប្រទេសជាតិជួបវិបត្តិកូវីដ-១៩ រាលត្បាតជាសកល សម្តេចខិតខំរិ:រកថ្នាំវ៉ាក់សាំងការពារជំងឺ មកចាក់ជូនដោយឥតគិតថ្លៃ សំដៅធ្វើយ៉ាងណាការពារអាយុជីវិតប្រជាពលរដ្ឋខ្លួនឲ្យនៅរស់រានមានជីវិតដើម្បីបានឃើញពីការដឹកនាំអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ ៕






No comments:

Post a Comment