Wednesday, October 20, 2021

ថវិការបស់លោក អ៊ុក រ៉ាប៊ុន ត្រូវបានលោក ស៊ុន សុវណ្ណារិទ្ធិ នាំយកមកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ចំនួន៩,៥០០ដុល្លារសហរដ្ឋអាមេរិកមកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យ។


ថវិកាដែលបាននាំមកប្រគល់ជូនគណបក្សស្រុកសាមគ្គីមានជ័យដើម្បី៖

១- ឧបត្ថម្ភភ្នាក់ងារគណបក្សសង្កេតការណ៍មើលដំណើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចំនួន៤.៥០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់៩ឃុំទូទាំងស្រុកសាមគ្គីមានជ័យ។

២- កសាងសួនច្បារនៅស្នាក់ការគណបក្សស្រុកចំនួន៤.០០០ ដុល្លារសហរដ្ឋអាមេរិក

៣- ឧបត្ថម្ភប្រតិបត្តិរបស់មន្ត្រីស្នាក់ការគណបក្សស្រុកចុះតាមមូលដ្ឋានឃុំ ភូមិ១.០០០ ដុល្លារសហរដ្ឋអាមេរិក។

   

ក្នុងឱកាសនោះ ប្រធានគណ:កម្មាធិការគណបក្សខេត្ត បានធ្វើការសំណេះសំណាលក្រើនរំលឹកដល់លោកប្រធានគណ:កម្មាធិការគណបក្សស្រុកត្រូវពង្រឹងការទទួលខុសត្រូវដឹកនាំគណបក្សឃុំ ភូមិធ្វើសកម្មភាពភាពឲ្យបានសកម្ម មានគំនិតច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន គ្រប់គ្រងសមាជិកបក្សឲ្យបានច្បាស់លាស់ ដោះស្រាយទុក្ខលំបាករបស់សមាជិកបក្សឲ្យបានទាន់ពេលវេលា៕





No comments:

Post a Comment