Sunday, August 01, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានកត្តាចំនួន៥ ដែលធ្វើឱ្យកម្ពុជាជោគជ័យលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីកត្តាចំនួន៥ចំណុច ដែលបានធ្វើឱ្យកម្ពុជាជោគជ័យ លើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពោលគឺបានលឿនមុនផែនការទៅទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កត្តាទាំង៥ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនោះរួមមាន៖ កត្តាទី១- កត្តាដឹកនាំគ្រប់គ្រង និងចាត់ចែង កត្តាទី២- ការសម្រេចចិត្តយកចិនជាបង្អែកយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ហើយប្រភពផ្សេងទៀតគាំទ្រ កត្តាទី៣- មានសាច់ប្រាក់សន្សំក្នុងដៃដែលអាចទូទាត់បានភ្លាមៗនៅពេលចុះកិច្ចសន្យាទិញ កត្តាទី៤- មានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង រួមមានគ្រូពេទ្យយោធា គ្រូពេទ្យស៊ីវិល និងគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗ និងកត្តាទី៥- មានការចូលរួមពីប្រជាជនមកទទួលវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងមានការជួយជាថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ-១៩៕


 

No comments:

Post a Comment