Monday, June 28, 2021

លោក អម សុភា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ស្រ្តីរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុ ងមន្ទីរពេទ្យបង្អែកខេត្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្ដិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហម ផ្តល់ជូនដល់ស្រ្តីរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាកានយោបាយអ្វីឡើយ និងរស់ប្រកបដោយអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច។

ក្នុងនោះ លោក អម សុភា ក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងខិតថែទាំសុខភាព ព្រមទាំងរក្សាអនាម័យអោយបានជាប់ប្រចាំដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្ត តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល អោយបានជាប់ជាប្រចាំ។

ជាមួយគ្នានោះ លោកក៏បានផ្តល់ជូនអំណោយមនុស្សធម៌រួមមាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា០១កេស ត្រីខ១០កំប៉ុង ឃីដចំនួន០១មាន មុង០១ ភួយ០១ ក្រម៉ា០១ សារុង០១ និងថវិកាចំនួន ៥០០០០រៀល។

បើតាមការបញ្ជាក់ពីប្តីស្រ្តីរងរបួសធ្ងន់មូលហេតុស្រ្តីរងគ្រោះដើរដួលប៉ះឈើខណ:ខ្លួនកំពុងតែមានផ្ទៃពោះបណ្តាលឱ្យកកឈាម និងស្លាប់កូនក្នុងផ្ទៃហើយបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តរយៈពេល០៣ថ្ងៃ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ជួយសង្គ្រោះបានទាន់ពេល៕





No comments:

Post a Comment