Thursday, May 20, 2021

លោក សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ០១ ខ្សែ ប្រវែង ៦ ៥០០ ម នៅស្រុកបវេល

 បាត់ដំបង÷នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ លោក សាន វិសាល រដ្ឋលេខាធិការ តំណាងលោក អ៊ុក រ៉ាប៊ុន និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ០១ ខ្សែ ប្រវែង ៦ ៥០០ ម ទទឹង ៧ ម កម្រាស់ ០,២ ម និងទទឹងដីស ០៨ ម ។ គម្រោងនេះក៏មានសាងសង់លូមូលមុខពីរ ០១ កន្លែង លូមូលមុខមួយ ០៥ កន្លែង និងផ្លាកឈ្មោះផ្លូវ ០២ កន្លែង ស្ថិតក្នុងភូមិមាក់ និងភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ ប្រើប្រាស់ថវិកាជំពូក ២១ ។ ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ បញ្ចប់សុពលភាព លើគម្រោងនេះ៕







No comments:

Post a Comment