លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕
អនុក្រឹត្យ ថ្មីនេះសម្រេចបង្កើនប្រាក់ពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ ក្នុងនោះ អ្នកធ្វើដំណើរតាមម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ឬម៉ូតូមិនមានកញ្ចក់មើលក្រោយ ត្រូវពិន័យទាបបំផុត ៦ម៉ឺនរៀល រីឯឡានពិន័យទាបបំផុត ៧៥០០០ រៀល។ បើបើកបរយានយន្ត ក្នុងភាពស្រវឹង ត្រូវពិន័យ ចាប់ពី ១លានរៀល ដល់ ៤លានរៀល។
អ្នកបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យដូចតទៅ៖ ទឹកប្រាក់ចំនួន ១ ២០០ ០០០ រៀល សម្រាប់យានយន្តធុនស្រាល ទឹកប្រាក់ចំនួន ២ ៤០០ ០០០ រៀល សម្រាប់យានយន្តធុនធ្ងន់។
សូមរម្លឹកថា ច្បាប់ចាស់ បានពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ដោយម៉ូតូត្រឹមតែ ១៥០០០រៀល ដូចជា មិនពាក់មួកសុវត្ថិភាព ឬម៉ូតូ មិនមានកញ្ចក់មើលក្រោយ ជាដើម។ រីឯរថយន្តវិញ គឺពិន័យចាប់ពី ២៥០០០ រៀលឡើងទៅ ចំពោះអ្នកបើកបរ ឬអ្នកអង្គុយកៅអីខាងមុខ មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
ព័ត៌មានលម្អិតសូមអានអនុក្រឹត្រខាងក្រោម៖
No comments:
Post a Comment