
ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលភិបាលនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។
ឯកឧត្តម ម៉ម ប៊ុនហេង តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល បានទូលសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយបង្គំអរព្រះគុណជាអនេក ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ដើម្បីចូលរួមរំលែកការលំបាក របស់រាជរដ្ឋាភិបាល និងជួយដល់ប្រជាពលរដ្ឋខ្មែរ កំពុងជួបការលំបាកដោយសារ មេរោគកូវីដ១៩នេះ។


No comments:
Post a Comment