Thursday, February 20, 2020

រួមគ្នាលើកកម្ពស់បរិស្ថាន ដើម្បីទីក្រុងស្អាត សេវាល្អ ជាភាពទាក់ទាញភ្ញៀវទេសចរណ៍

ពោធិ៍សាត់៖ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនៃកិច្ចប្រជុំស្ដីពីការរៀបចំផែនការកម្មវិធីបញ្ច្រាបការយល់ដឹង និងធ្វើអនាម័យសំអាតបរិស្ថានក្រុងពោធិ៍សាត់ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគុណខេត្ត ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានរៀបចំផែនការមួយឱ្យយុវជន ព្រះសង្ឃ និងមន្ទីរជុំវិញខេត្ត ធ្វើការចូលរួមឃោសនាសម្អាតអនាម័យក្នុងក្រុង ដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋអោយមានការចូលរួមបង្កើនបានអនាម័យខ្ពស់ ទីក្រុងស្អាត ផាសុខភាពល្អ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ក្នុងខេត្ត និងក្រៅខេត្ត៕

No comments:

Post a Comment