Wednesday, August 07, 2019

លោក អ៊ូ ច័ន្ទរ័ត្ន៖ គណបក្សថ្មីបង្កើតថ្ងៃណាក៏បានឱ្យតែនៅមានជាតិតែជាតិមិនអាចបង្កើតបា នទេ

នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) លោក អ៊ូ ច័ន្ទរ័ត្ន បានបង្ហោះសារ៥លើទំព័រ Facebook ដោយបានលើកឡើងថា បក្សអាចបាត់បង់បាន តែជាតិ និងទឹកដីមិនអាចបាត់បង់បាននោះទេ។ លោកបានបន្ថែមទៀតថា បក្សបង្កើតថ្មីថ្ងៃណា ក៏បានឱ្យតែនៅមានជាតិ។ សារដែលហាក់បង្ហាញពីចេតនារម្មណ៍ថ្មីលើវិថីនយោបាយរបស់លោក អ៊ូ ច័ន្ទរ័ត្ន បាននាំឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកតាមដានស្ថានការណ៍នយោបាយ។
លោក អ៊ូ ច័ន្ទរ័ត្ន ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលទាំង១១៨រូបរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ លោកក៏បានសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក្រោយការសុំសិទ្ធិធ្វើនយោបាយជាថ្មីនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានរងការចោទប្រកា ន់ និងវាយប្រហារយ៉ាងខ្លាំងពីក្រុមដែលធ្លាប់រួមដំបូលបក្សជាមួយគ្នា។
អតីតមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ពួកគេហាក់នៅបង្ហាញក្តីសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងមានដង្ហើមឡើងវិញ តាមរយៈចលនាទាមទាររបស់ពួកគេ។ តែសាររបស់លោក អ៊ូ ច័ន្ទរ័ត្ន ហាក់បានបង្ហាញថា លោកលែងមានក្តីរំពឹងក្នុងការប្រោសអតីតគណបក្សដែលផុតដង្ហើម ដោយអំណាចសាលក្រមរបស់តុលាការកំពូលកាលពីឆ្នាំ២០ ១៧ឱ្យរស់ឡើងវិញ ដូចអតីតមេដឹកនាំ និងសមាជិកដទៃទៀតនោះឡើយ។
តាមរយៈសាររបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះដែរ ត្រូវបានអ្នកវិភាគនិងជាអ្នកតាមដានស្ថានការណ៍នយោបាយ យល់ឃើញថា សារនេះបានដៀមដាមទៅដល់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេ ចខ្លួនពីសំណាញ់ច្បាប់ ហើយបាននិងកំពុងប្រកាសស្រែកឲ្យអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចកម្ពុជា តាមរយៈដាក់ទណ្ឌកម្ម និងអំពាវនាវឲ្យអឺរ៉ុប កាត់ផ្តាច់ EBA ដែលទង្វើអាក្រក់នេះនឹងធ្វើបាបទៅលើកម្មករ-កម្មការិនី ធ្វើការតាមរោងចក្រ ដែលកំពុងទទួលបាននូវប្រាក់បៀរវត្សរ៍សមរម្យ និងរស់នៅក្នុងសន្តិភាពដែលកម្ពុជាកំពុងមាន៕

No comments:

Post a Comment