ព្រឹត្តិការណ៏សង្ក្រាន្តតាព្រហ្មទន្លេបាទី ដែលរៀបចំឡើងជាលើកទី១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅបរិវេណរមណីយដ្ឋានទន្លេងបានទី ដែលនឹងមានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើនផងដែរដូចជា បោះឈូង ទាញព្រាត់ បោះអង្គុយ វាយក្អម និងការរាំចង្វាក់ រាំវង់ សារ៉ាវ៉ាន់ កន្ទ្រឹម ផងដែរ។
ការបង្កើតព្រឹត្តិការណ៍ សង្ក្រាន្តតាព្រហ្មទន្លេបាទី នេះគឺដើម្បីបង្កើនភាពសប្បាយរីករាយ ជូនដល់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅរមណីយដ្ឋានទន្លេបាទី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិខ្មែរយើង ជាពិសេសដើម្បីចូលរួមចំណែកថែរក្សា និងលើកតម្កើងល្បែងប្រជាប្រិយខ្មែរយើង និងដើម្បីឱ្យយុវជន យុវនារី ជំនាន់ក្រោយមានការយល់ដឹងពីល្បែងប្រជាប្រិយ ខ្មែរដ៏សម្បូរបែបដែលបាន បន្សល់ទុកដោយដូនតារបស់ខ្មែរយើង ៕

No comments:
Post a Comment