Wednesday, February 21, 2018

តំណាងស្ថានទូតប្រទេសជប៉ុន និងនាយកមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រ ឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យការជួសជុលប្រឡាយមេតាប៉ោ ស្ថិតក្នុងឃុំសំទ្បី ស្រុកកំពង់រោទិ៍

ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ តំណាងស្ថានទូតប្រទេសជប៉ុន រួមដំណើរជាមួយ ដោយលោកនាយកមជ្ឈមណ្ឌលសេវាបច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ ឧតុនិយម (TSC) នៃក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ព្រមទាំងសហការី បានចុះពិនិត្យ វឌ្ឍនៈភាពគម្រោងការងារជួសជុលស្តារ ឡើងវិញ នូវប្រឡាយមេតាប៉ោ ស្ថិតក្នុងឃុំសំទ្បី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
គិតត្រឹមថ្ងៃទី២០កុម្ភៈ គម្រោងនេះសម្រេចបាន ៦០%ហើយ ដែលក្នុងនោះរួមមាន ប្រទ្បាយមេប្រវែង ១.៤០០ម៉ែត្រ, សំណង់លូកាត់ផ្លូវ១កន្លែង, បំពាក់ទ្វារទឹកថ្មី ១កន្លែង។



ក្រោយពីបញ្ចប់គម្រោងស្តារទ្បើងវិញនេះរួច ប្រទ្បាយមេតាប៉ោ អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប ២៧៣ហិកតា និងមានបងប្អូនកសិករទទួលផលចំនួន ២៥៧គ្រួសារ ស្ថិតក្នុងភូមិតាប៉ោ និងភូមិសំទ្បី ឃុំសំទ្បី ៕

No comments:

Post a Comment