Wednesday, February 21, 2018

ថ្ងៃនេះមានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលបើកការហែក្បួនឃោសនាបោះឆ្នោត។ នេះបើតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប ទើបចេញផ្សាយនៅរសៀលថ្ងៃនេះ។
តាមការប្រកាសរបស់ គ.ជ.ប បានឱ្យដឹងថា នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនា នៅរាជធានី-ខេត្តមួយចំនួនដូចជា នៅខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តមណ្ឌល​គិរី ក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំងជាដើម។ គណប​ក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនមានសកម្មភាពឃោសនាទេសម្រាប់ថ្ងៃនេះ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖



No comments:

Post a Comment