កម្មវិធីនៃកិច្ចប្រជុំរួមមាន៖ ការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា ប្រធានក្រុមរដ្ឋសភាជាតិកម្ពុជានៃសភាតំបន់អាស៊ី (APA) និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី Asian Parliamentary Assembly (APA), ការថ្លែងសុន្ទរកថា របស់លោក មហាម៉ាត រ៉េហ្សា ម៉ាជីឌី (Hon. Dr. Mohammad Reza Majidi) អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសភាតំបន់អាស៊ី (APA) និង ការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី Asian Parliamentary Assembly (APA) ។
បន្ទាប់មក កិច្ចប្រជុំដែលដឹកនាំដោយលោក ងួន ញ៉ិល គឺបានប្រព្រឹត្តទៅ ដោយមានការពិភាក្សាគ្នាយ៉ាងសកម្ម និងផុលផុសទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ សម្រាប់យកទៅពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ដែលធ្វើមុនមួយថ្ងៃ នៃមហាសន្និបាត APA លើកទី១០ នៅប្រទេសទួគី ដើម្បីដាក់ជូនមហាសន្និបាតពិភាក្សា និងអនុម័ត៕
No comments:
Post a Comment