បន្ទាប់ពីមានសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សំណូមពរតាមរយៈការ Comment នៅលើកគេហទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្ដីអំពីលក្ខខណ្ឌ ប្រឡងចូលសិក្សាតាម គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល តម្រូវឱ្យសិស្សទទួលបាននិទ្ទេសពី A ដល់ C សម្រាប់អ្នកជាប់ បាក់ ឌុបមុនឆ្នាំ២០១៤ ទើបប្រឡងចូលបាននោះ បានបង្កឱ្យមានសិស្សមួយចំនួន ដែលស្រឡាញ់ជំនាញ សុខាភិបាល មិនអាចប្រឡងនោះ ទើបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចថា ការប្រឡងចូលរៀន ក្នុងវិស័យសុខាភិបាល គឺអនុញ្ញាតឱ្យចូលប្រឡងទាំងអស់ ឱ្យតែជាប់បាក់ឌុប។
យុវជនម្នាក់ដែលមានឈ្មោះ Vouth Vatey បាន Comment ក្នុង Facebook លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថា រូបគេតំណាងឱ្យសិស្សប្រឡជាប់បាក់ឌុបមុនឆ្នាំ២០១៤ ដែលចង់សិក្សាជំនាញសុខាភិបាល សំណូមពរលោកនាយករដ្ឋមន្រ្ដី ជួយសម្រួលឱ្យសិស្ស និស្សិតដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ មុនឆ្នាំ២០១៤ ដោយទទួលបានត្រឹមនិទ្ទេស D, E អាច ចុះឈ្មោះប្រឡងប្រជែងថ្នាក់ជាតិ ចូលរៀនថ្នាក់ ឧត្តមសិក្សា ក្នុងវិស័យសុខាភិបាល នាឆ្នាំ២០១៧-២០១៨ ខាមុខនេះផងចុះ ព្រោះតាមលក្ខខណ្ឌ អ្នកជាប់បាក់ ឌុបមុនឆ្នាំ២០១៤ ត្រូវតែមាននិទ្ទេសចាប់ពី A ដល់ C មិនដូចអ្នកទើបជាប់ឌុបក្រោយឆ្នាំ២០១៤ឡើយ គឺគ្រប់ទិន្ទេសទាំងអស់អាចប្រឡងចូលរៀនបាន។
ឆ្លើយតបសំណូមពរនេះ លោកនាយករដ្ឋមន្រ្ដីបាន Comment វិញថា «សុំពិនិត្យសំណូមពរនេះផង។ យោបល់ខ្ញុំមិនចាំបាច់កំណត់និទេ្ទសទេ គឺអនុញ្ញាតឱ្យចូលប្រឡងទាំងអស់ឱ្យ តែប្រឡងជាប់មធ្យមសិក្សា ទុតិយភូមិ»។
ក្រោយផ្តល់យ៉ាងដូច្នេះ គណៈកម្មាធិការប្រឡថ្នាក់ជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង ថ្មីមួយ ស្តីពីការកែសម្រួលលក្ខខណ្ឌ នៃការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាល ដោយបញ្ជាក់ថា ការប្រឡង ចូលសិក្សា អនុញ្ញាតឱ្យអ្នកប្រឡងជាប់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ និងអ្នកជាប់បាក់ឌុបមកពីក្រៅប្រទេស អាចចុះឈ្មោះចូលប្រឡងបាន ៕
No comments:
Post a Comment