លោកអភិបាលរងខេត្ត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា ក្នុងនាមជាគណៈកម្មាធិការក្រុមការងារវាយតម្លៃទីក្រុងស្អាត សមាជិក សមាជិការទទួលបន្ទុកទាំងអស់ត្រូវតែជួយជំរុញចលនាប្រឡងប្រណាំងគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងការងារនេះ និងត្រូវនាំគ្នាអនុវត្តន៍ដើម្បីឈានទៅយករំដួលបីទង ក្នុងទីក្រុងស្អាតសម្រាប់ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកអភិបាលរងខេត្ត ក៏បានជុំរុញឱ្យមានការផ្សព្វផ្សាយអំពីការថែរក្សា និងជួយសម្អាតដើម្បីប្រកួតប្រជែងយកជ័យលាភីលេខ១ ឱ្យទាល់តែបាន និងធ្វើការសហការលើរាល់ការងារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាមួយគ្រប់ភាគីពាក់ព័ន្ធ៕

No comments:
Post a Comment