ក្នុងឱកាសនោះ អភិបាលខេត្តបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដោយលោកបានសន្យាឧបត្ថម្ភម៉ូតូ ០១គ្រឿង សម្រាប់សិស្សដែលប្រឡងបាក់ឌុបទទួលបាននិទ្ទេស A លើសពីនេះទៀត លោកអភិបាលខេត្តក៏បានសន្យាជួយឧបត្ថម្ភថវិកាពីលើនេះចំនួន៤,០០០,០០០រៀល ប្រធានមន្ទីរអប់រំខេត្ត៥០០ដុល្លាថែមទៀត។
ថ្លែងក្នុងឱកាសនោះដែរ លោកបានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្សត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្របំប៉នបន្ថែមចំណេះដឹងបន្ថែមព្រោះការប្រឡងបាក់ឌុបឈានជិតចូលមកដល់នាពេលខាងមុខនេះហើយ និងបានផ្ដែផ្ដាំដល់ក្មួយៗឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ ជាចុងក្រោយ អភិបាលខេត្ត ផ្ដល់ថវិកាសម្រាប់ក្មួយៗសិស្សានុសិស្សដោយក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល លោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល លោកគ្រូអ្នកគ្រូដែលបង្រៀនបំប៉នបន្ថែមចំនួន៥នាក់ ទទួលបាន១៥០ដុល្លា ៕


No comments:
Post a Comment