នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា មានព្រះរាជហឫទ័យសោមនស្សរីករាយ អនុញ្ញាតឱ្យលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជាមួយ លោក លោកស្រី ដែលជាសមាជិក សមាជិកាគណៈកម្មធិការកណ្តាល និងក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ដើម្បីថ្វាយព្រះសព្ទសាធុការពរជ័យក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨១ យាងចូល ៨២ ព្រះវស្សា និងទូលថ្វាយរបាយការណ៍របស់កាកបាទក្រហមកម្ពុជា នៅក្នុងព្រះរាជដំណាក់គន្ធបុប្ផាព្រះបរមរាជវាំង៕

No comments:
Post a Comment