Tuesday, June 06, 2017

កាក​បាទក្រហម​កម្ពុជា ចូលរួមរំ​លែក​ទុក្ខជា​មួយគ្រួសារ​សព លោក អ៊ិត សេ​ដ្ឋា

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យ គ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យសព លោក អ៊ិត សេដ្ឋា ពិធីករនៃស្ថានីយទូរទស្សន៍ CTN ដែលបានទទួលមរណភាព កាលពីវេលាម៉ោង២៖៣០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យសព ធ្វើឡើងនៅវត្តឧត្តរាវត្តី ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក អ៊ិត សេដ្ឋា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
មរណភាពរបស់ លោក អ៊ិត សេដ្ឋា គឺមិនត្រឹមតែជាការបាត់បង់ កូនប្រុសជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ និងជាបិតាដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រទាំងបីនាក់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ ពិធីករដ៏ឆ្នើមនៃស្ថានីយទូរទស្សន៍ CTN ដែលជាធនធានមនុស្សមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ និងវោហារសាស្ត្រមិនចេះរីងស្ងួត ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផលិតកម្មវិធីផ្សាយរបស់ទូរទស្សន៍នៅកម្ពុជា និងលើកកម្ពស់វិស័យសិល្បៈ វប្បធម៌របស់ជាតិ៕






No comments:

Post a Comment