ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នគរបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមេសា និងបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរងក្រុង ស្រុក លោកមេបញ្ជាការវរនគរបាលការពារព្រំដែនទាំងពីរ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមាន ១៤១ នាក់ ស្រី ០៤ នាក់នៅសាលប្រជុំស្នងការនគរបាលខេត្តស្វាយរៀង ។

No comments:
Post a Comment