Friday, December 09, 2016

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ប្រគល់អំណោយមនុស្សធម៌ដល់ក្មួយប្រុសរងគ្រោះដោយជនជាតិវៀតណាមធ្វើទារុណកម្ម និងក្រុមគ្រួសារ

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារមនុស្សធម៌បាននាំអំណោយជួយសង្គ្រោះមួយចំនួនយកទៅជូនដល់គ្រួសារក្មេងប្រុសដែលត្រូវបានជនជាតិវៀតណាមធ្វើទារុណកម្មដោយយកដំបងឆក់លើរាងកាយនៅខេត្តមណ្ឌលគីរី ហើយយក្មួយប្រុសក៏ត្រូវបាននាំយកមកពិនិត្យសុខភាពនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផងដែរ។
សំរាប់អំណោយមនុស្សធម៌ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ៤បាវ , នំធុង២ធុង , ទឹកផ្លែឈើ៤កេះ ,ទឹកដោះកូនក្មេង២កេះ ,ទឹកដោះគោខាប់១កេះ ,មី៤កេះ ,ស្កស៥គីឡូ , ទឹកត្រី២កេះ , ទឹកស៊ីអ៊ីវ ២កេះ , ប្រេងឆា ២ធុង , ខោ អាវ១០កំប្លេ , កង់តូច១គ្រឿង ,និងថវិកាចំនួន៤លានរៀលផងដែរ។
នៅក្នុងឱកាសនោះ លោក ហ៊ុន សែន និងភរិយា បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែចំនួន៥០ម៉ឺនរៀល និងអង្ករចំនួន២បាវផងដែរក្នុង១ខែ ក្នុងរយៈពេលពេញ១ឆ្នាំ ២០១៧ ៕










No comments:

Post a Comment