ប្រជាជនលីប៊ីបានចោលសាច់ស្រវាឆ្អឹង
ហើយមានការស្ដាយក្រោយ និងទម្លាយរឿងពិត១០យ៉ាងគួរឲ្យភ្ញាក់ផ្អើល កាលពី កាដាហ្វដឹកនាំ
ដែលយើងមិនធ្លាប់បានដឹង..!!!
អតីតមេដឹកនាំលីប៊ី លោក ម៉ួម៉ា កាដាហ្វី (Muammar Gaddafi ) ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា
ជាកំពូលមេដឹកនាំដ៏មានឥទ្ធិពល
និងគ្រប់គ្រងអំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។
បន្ទាប់
ពីបានធ្វើបានដឹកនាំបដិវត្តន៍ដ៏ធំមួយធ្វើរដ្ឋប្រហារឡើងកាន់អំណាចកាលពីឆ្នាំ១៩៦៩មក
លោក បានពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងប្រទេសលីប៊ី និងនៅស្ទើរទូទៅទាំងទ្វីបអាហ្វ្រិកអស់រយៈពេលដល់ទៅ
៤១ឆ្នាំ។ ប៉ុន្តែបើយោងតាមការបើកកកាយការពិតទាំង១០យ៉ាងនេះ
នឹងធ្វើឲ្យលោកអ្នកហាក់ដូចជាមិន ចង់ជឿសោះ។ សូមស្តាប់ទាំងអស់គ្នា៖
១ ក្នុងរបបកាដាហ្វី
មានការស្មើភាពគ្នាក្នុងសិទ្ធិលំនៅដ្ឋាន៖ នៅក្នុងសៀវភៅមួយរបស់លោក កាដាហ្វី ផ្ទាល់ ឈ្មោះថា Gaddafi’s Green Book ដែលត្រូវបានបោះពុម្ពឡើងកាលពីឆ្នាំ
១៩៧៥ បានសរសេរ ថា ផ្ទះសំបែងមានសម្រាប់មនុស្សទាំងអស់គ្នា ដូចនេះ
វានឹងមិនត្រូវបានគ្រប់គ្រង ឬបំពានដោយអ្នកណាម្នាក់ឡើយ។
២ សេវាកម្មអប់រំ
និងសុខាភិបាលក្នុងប្រទេសលីប៊ីមិនត្រូវបានគិតថ្លៃទេ(Free)៖ ក្នុងរបបរបស់លោកកាដាហ្វី វិស័យសុខាភិបាល និងវិស័យអប់រំ
ត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង ហើយវាមានការរីកចម្រើនជាងគេ
បំផុតក្នុងចំណោមប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា
និងអាហ្វ្រិក។ ប្រជាជនលីប៊ីគ្រប់រូបក៏មានសិទ្ធិទទួលបានការឧបត្ថម្ភ ការព្យាបាលជំងឺ
និងការអប់រំនៅក្រៅប្រទេសស្មើៗគ្នាផងដែរ។
៣
កាដាហ្វីជាមេដឹកនាំយកចិត្តទុកដាក់គម្រោងប្រព័ន្ធធារាសាស្ត្រខ្លាំងជាងគេបំផុត
ក្នុងចំណោមមេដឹកនាំទាំងអស់ក្នុងពិភពលោក។
លោកបានធ្វើប្រព័ន្ធស្រោចស្រប់ទាំងអស់នៅលីប៊ីមានភាពរីកចម្រើនយ៉ាងខ្លាំងស្ទើរទូទាំងប្រទេស
ដែលគេហៅថា ”the eighth wonder
of the world”។
៤ សម្រាប់ការធ្វើការរកស៊ីលើវិស័យកសិកម្មត្រូវបានលើកទឹកចិត្តខ្លាំង៖
សម្រាប់ប្រជាជនលីប៊ីដែលមានបំណងចង់ធ្វើកសិកម្ម ពួកគេនឹងទទួលបានផ្ទះ ដីកសិកម្ម
និងគ្រាប់ពូជគ្រប់ប្រភេទពីរដ្ឋាភិបាលដោយឥតមានបង់ថ្លៃអ្វីឡើយ។
៥ ស្ត្រីលីប៊ីដែលទើបនឹងសំរាលកូនរួចគ្រប់ៗរូប ត្រូវទទួលប្រាក់ឧបត្ថម្ភ៥,០០០ដុល្លារពីរដ្ឋ។
៦
ការប្រើប្រាស់អគ្គិសនីនៅលីប៊ីមិនត្រូវបានគិតថ្លៃទេ(Free)
៧ តម្លៃប្រេងសាំងក្នុងប្រទេសលីប៊ីទាបបំផុត
គឺត្រឹមតែ១លីត្រ០.១៤ដុល្លារ១៤សេន ប្រហែលជា៥០០រៀលប៉ុណ្ណោះ។
៨ កាដាហ្វីពង្រឹងវិស័យអប់រំលីប៊ីស្ទើរដល់កំពូល៖
កាលពីមុនរបបកាដាហ្វីប្រជាជនលីប៊ីមានតែ២៥%ប៉ុណ្ណោះដែលចេះអានអក្សរបាន
ប៉ុន្តែនៅក្នុងរបបរបស់លោកមានប្រជាជនលីប៊ី៨៥%ចេះអានអក្ស
ក្នុងនោះមាន២៥%មានសញ្ញាប័ត្រមហាវិទ្យាល័យ។
៩ លីប៊ីមានធនាគាររដ្ឋផ្ទាល់ខ្លួន (State Bank)
១០
កាដាហ្វីជាមេដឹកនាំលីប៊ីដំបូងគេដែលបានណែនាំឲ្យប្រើប្រាស់រូបិយប័ណ្ណកាក់មាស (gold dinar) ក្នុងប្រទេស
និងនៅតំបន់ទាំងមូល ដើម្បីគ្រប់គ្រងបម្រែបម្រួល នៃលុយដុល្លារក្នុងទីផ្សារសេដ្ឋកិច្ច
និងហិរញ្ញវត្ថុអន្តរជាតិ។ លោកកាដាហ្វី ត្រូវបានគេសម្លាប់ក្នុងវ័យ៦៩ឆ្នាំ នៅក្នុងទីក្រុង
ហ្ស៊ឺត (Sirte) ប្រទេសលីប៊ី កាលពីថ្ងៃទី២០ ខែតុលា
ឆ្នាំ២០១០។
No comments:
Post a Comment