Tuesday, December 29, 2015

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា បានផ្ញើសា​រលិខិតថ្វាយព្រះពរព្រះម​ហាក្សត្រនៃព្រះរា​ជាណាចក្រកម្ពុជានៅក្នុងឱកា​ស ចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៦។

នៅក្នុងឱកា​សដ៏មហានក្ខត្តឬ​ក្សប្រពៃថ្លៃថ្លា ប្រកបដោ​យក្តីអភិរម្យសោមនស្ស​រីករាយនៃឱកាសចូ​លឆ្នាំថ្មី ឆ្នាំសាកល ២០១៦​ខាងមុខនេះ តាមនា​មសមាជិក សមាជិកានៃ​រាជរដ្ឋាភិបាល និងមន្រ្តីរាជកា​រទូទាំងប្រទេស និងក្នុងនាម​សម្តេចតេជោផ្ទាល់ និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត សូមសម្តែងនូវសេចក្តីអំ​ណរសាទរឥតឧបមា ចូលរួមថ្វាយ​នូវព្រះសព្ទសាធុការពរ​ជ័យ បវរសួស្តី សិរីវឌ្ឍនា​វិបុលសុខ មហាប្រសើ​រគ្រប់យ៉ាង និងសូមព្រះ​អង្គទ្រង់ប្រកបដោយព្រះ​កាយពលរឹងមាំ​ខ្លាំងក្លា ព្រះបញ្ញា​ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជ សុខភាពល្អប​រិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយ​ព្រះវស្សា ចាកផុតពីព្រះរោគា​ព្យាធិនានា ដើម្បីព្រះអង្គ ទ្រង់គង់​ប្រថាប់នៅក្នុងព្រះបរមសិរី​រាជសម្បត្តិ ជាម្លប់ដ៍ត្រ​ជាក់ត្រជុំ សម្បូរស​ប្បាយ ចម្រុងច​ម្រើន ថ្កុំថ្កើង រុងរឿងរបស់មា​តុភូមិអង្គរជាទីស្នេហា និងប្រជានុរាស្រ្ត​របស់ព្រះអង្គ និងដើម្បីបន្តព្រះ​រាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រ​វត្តិសាស្រ្ត ពីព្រះករុ​ណាព្រះមហាវីរក្សត្រ ព្រះ​វររាជបិតា​ឯករាជ្យ បូរ​ណភាពទឹកដី និងឯ​កភាពជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ។

សម្តេចតេ​ជោ នាយករដ្ឋមន្រ្តី សូមព្រះបរម​រាជានុញ្ញាតលើកហត្ថប្រ​ណម្យបួងសួ​ងដល់វត្ថុស័ក្កសិទ្ធិទាំង​ឡាយក្នុងលោក គុណ​បុណ្យព្រះរតន​ត្រ័យកែវទាំ​ងបី ឬទ្ធិបារមីខ្លាំងក្លា ទេវតា​ថែរក្សាទឹកដីនៃ​ព្រះរាជាណាចក្រក​ម្ពុជា បុណ្យបារមីទេវតាថែរ​ក្សាព្រះមហាស្វេតច្ឆ​ត្រ គុណបុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ព្រមទាំងបុណ្យ​បារមីនៃដួងព្រះវិញ្ញា​ណក្ខន្ធអតីតព្រះ​មហាក្សត្រ ព្រះម​ហាក្សត្រិយានីខ្មែរគ្រ​ប់ព្រះអង្គ ជាពិសេសឬទ្ធិបារមី​នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះ​ករុណាព្រះបាទសម្តេចព្រះនរោត្តម​ សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជបិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរ​មរតនកោដ្ឋ សូមព្រះអង្គ ជួយបីបាច់ថែរក្សាអភិបាលប្រោះ​ព្រំ ព្រះសព្ទសាធិការព​រជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណា​ថ្លៃវិសេស សូមព្រះអង្គទ្រង់​ប្រកបដោយព្រះពុទ្ធពរទាំ​ងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព​តរៀងទៅ៕


អត្ថបទៈ តាំង ករុណា

No comments:

Post a Comment