បន្ទាប់ពីភ្លើងជ័យ ដែលត្រូវបានប្រទានដោយព្រះរាជា រយៈពេលបីថ្ងៃនៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩
វិច្ឆិកា និងទិវាកំណើតកងយោធពល ខេមរភូមិន្ទ
ខួបទី៦២ (១៩៥៣-២០១៥) ដែលបានប្រព្រឹត្តទៅដោយភាពជោគជ័យ និងសប្បាយរីករាយនោះ ព្រះរាជពិធីពន្លត់ភ្លើងជ័យ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥
ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
យាងនិងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមាន
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ
ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន
ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ
អធិបតីស្រឹង្គារ គង់ សំអុល
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង សម្ដេចក្រឡាហោម ស
ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម
លោកជំទាវ ជាសមាជិក សមាជិកា
ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ រាជវង្សានុវង្ស និងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និស្សិត សិស្ស
យ៉ាងច្រើនកុះករ។
បន្ទាប់ពីការគោរពទង់ជាតិបិទកម្មវិធី ដោយមាននាយទាហាន ៣រូប
ស្រាយទង់ជាតិ បត់ស្អាត ហើយដើរដង្ហែឆ្ពោះទៅកាន់ អង្គភាពកិត្តិយស-ត្រែទ័ពរួចមក ព្រះករុណា
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វ ព្រះរាជហឫទ័យ ស្ដេចយាងសំណេះសំណាលថ្លែងអំណរ គុណ
និងលាថ្នាក់ ដឹកនាំមន្ត្រីរាជការ អ្នកមុខអ្នកការអង្គទូត និងសិស្ស និស្សិត
លោកគ្រូ អ្នកគ្រូ ដើម្បីស្ដេចយាងនិវត្តន៍ ទៅកាន់ព្រះបរមរាជវាំងវិញ។
ប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានបង្ហាញថា នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន
ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ប្រកបដោយជោគជ័យ នៅថ្ងៃទី
៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕








No comments:
Post a Comment