យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា
ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ
តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ
អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា
និងទីកន្លែងដូចជា៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥
ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៤ល្ងាច និងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ ១.
តំបន់ភ្លើងលេខ ប.ត495
ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និង២. តំបន់ភ្លើងលេខ P466,
P467, P468, P783 ស្ថិតនៅភូមិព្រែកធំ
ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៤ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ ១.តំបន់ភ្លើងលេខ ប.ត057 ស្ថិតនៅភូមិ២
ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
និង២. តំបន់ភ្លើងលេខ P695 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ១.តំបន់ភ្លើងលេខ ប.ត 368 ស្ថិតនៅភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ។ ២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិច្រេស ភូមិដំណាក់ ភូមិត្រពាំងស្វាយ
ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ភូមិក្រាំងអង្ក្រង ភូមិជាងទង ក្នុងសង្កាត់ក្រាំងធ្នង់
ខណ្ឌពោធិ៍សែនជ័យ។ ៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១
ចាប់ពីសង្កាត់ច្បារអំពៅ១ រហូតដល់សង្កាត់និរោធក្នុងខណ្ឌច្បារអំពៅ និង៤.
តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥
ចាប់ពីភូមិឡកំបោរ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន
ក្នុងស្រុកពញាឭ ខេត្តកណ្តាល៕
No comments:
Post a Comment