យោងតាមសេចក្តីប្រកាសព័ត៌មាន
របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥
របស់ក្រសួងការបរទេស បានឲ្យដឹងថា មានយុវតីខ្មែរចំនួន ៦នាក់ ដែលមានអាយុចាប់ពី១៥-១៧ឆ្នាំ
បានចាញ់បោកមេខ្យល់ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានប៉ូលិសថៃធ្វើការឃាត់ខ្លួន
នៅការដ្ឋានសំណង់ពីបទ ចូលប្រទេសថៃខុសច្បាប់ និងធ្វើការក្រោមអាយុអនុញ្ញាត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បានធ្វើការណែនាំដល់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ឲ្យទំនាក់ទំនងអន្តរាគមន៍ទៅអាជ្ញាធរថៃស្នើ
បញ្ជូនយុវតីខ្មែរទាំងនោះ ត្រឡប់មកកាន់កម្ពុជាវិញ ដោយសារអ្នកទាំងនោះជាអនិតិជន
និងជាជនរងគ្រោះពីការជួញដូរមនុស្ស។
សេចក្តីប្រកាសព័ត៌មាន
បានបញ្ជាក់ទៀតថា អាជ្ញាធរថៃបានយល់ស្របតាមសំណើរបស់កម្ពុជា ហើយបាននាំយកយុវតីខ្មែរទាំង០៦នាក់នោះ
មករក្សាទុកនៅមជ្ឈមណ្ឌលគាំពារ និងអភិវឌ្ឍន៍វិជ្ជាជីវៈ Kredtrakarn មានទីតាំងនៅខេត្ត Nonthaburi
នឹងរៀបចំបញ្ជូនយុវតីទាំងនោះ មកកាន់កម្ពុជាវិញនៅថ្ងៃទី ២២
ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ១១៖៣០នាទី តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ លើសពីនេះទៀត
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំ ដល់ស្ថានអគ្គកុងស៊ុលកម្ពុជា
ប្រចាំខេត្តសាកែវ ត្រូវសហការឲ្យបានល្អ ជាមួយភាគីថៃដើម្បី ជួយសំរួលដល់ដំណើរមាតុភូមិនិវត្តន៍
របស់យុវតីខ្មែរទាំង ៦នាក់ នោះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន
ក៏បានបញ្ជាក់បន្ថែមទៀត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអង្គការ
អន្តោប្រវេសន៍អន្តរជាតិ (IOM) អន្តរាគមន៍ជួយពលករខ្មែររងគ្រោះចំនួន
២នាក់ មានឈ្មោះ ថុល តុលា និង អ៊ុក កុសល ក្នុងការធ្វើមាតុភូមិនិវត្តន៍ពីកោះ Ambon ខេត្ត Maluku
ប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកកម្ពុជាវិញ ។ ពលករខ្មែររងគ្រោះទាំង០២នាក់
នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង
១០៖២០ នាទី តាមជើងយន្តហោះ MH 754៕

No comments:
Post a Comment