បើយោងលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ
និស្សិត កំពុងរស់នៅ សិក្សារៀនសូត្រនៅសាធារណរដ្ឋបារាំង ចំនួនប្រមាណ១ពាន់នាក់ នៅរសៀលថ្ងៃទី២៥
ខែតុលា ឆ្នាំ២០១៥ លោក ហ៊ុន សែនបានរំលឹកអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយចំនួន
និងសកម្មជនគណបក្សប្រឆាំង ដោយលោក ហ៊ុន សែន បានលើកឡើងថា៖ « រឿង ហុង សុខហួរ បើគាត់គ្រាន់តែបង្ហោះនៅអត្ថបទនេះ
គឺជារឿងមួយ ប៉ុន្តែគាត់មិនមែនគ្រាន់តែបង្ហោះទេ គាត់ធ្វើអត្ថាធិប្បាយ ដោយសារតែអ្វីដែលយើងបានចុះហត្ថលេខានៅឆ្នាំ១៩៨២-
៨៣-៨៥ និងឆ្នាំ២០០៥ គឺដើម្បីបំរើគោលដៅនៃមាត្រាទី៤ អញ្ចឹងទេ ទោះគាត់យកទឹកសមុទ្រលាងខ្លួនក៏លាងមិនជ្រះដែរ។
លោក ហ៊ុន សែន បានបន្តថា
បើគាត់គ្រាន់តែបង្ហោះ គឺថាអានេះជាការភាន់ច្រឡំរបស់គាត់ ដែលទទួលយកពីគេដែរ ប៉ុន្តែគាត់បង្ហោះហើយគាត់ធ្វើអត្ថាធិប្បាយ។
ដល់ពេលគេចាប់ ផ្តើមផ្អើលហើយគាត់ចាប់ផ្តើមដកVideoចេញពីPageរបស់គាត់ ហើយម្ចាស់Pageហ្នឹង គឺរង្ស៊ី។ អញ្ចឹងទេអាចដល់ម្នាក់ហ្នឹង!
ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដង រួចមកហើយ ហើយលើកនេះអត់ទេ ព្រៃស អត់ទទួលស្គាល់អ្នកណាថាស្អីនេះទេ។
និយាយអញ្ចឹងថា អាងគុក អាងច្រវ៉ាក់ អាងប៉ូលិស អាងទាហាន ។ អញ្ចឹងអ្នកកាន់អំណាច
បើមិនអាងអាហ្នឹង អាងអីគេ ឥឡូវសួរ គាត់កាន់អំណាចគាត់អាងអី វាមិនដែលម៉ែអាណាកាន់អំណាច
អាងទានធូបទេ។
យោងលើសម្តីព្រមានរបស់លោក ហ៊ុន សែន យ៉ាងដូចនេះ គឺលោក សម
រង្ស៊ី អាចនឹងប្រឈមជាមួយផ្លូវច្បាប់យ៉ាងពិតប្រាកដ ដោយសារកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ
ពិតជាបានប្រើប្រាស់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់បង្ហោះវីដេអូអត្ថាធិប្បាយរបស់លោក
ហុង សុខហួរពិតមែន។
លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទក្លែងឯកសារ
ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្គអសន្តិសុខសង្គម។ បើយោងតាមក្រមព្រហ្មទណ្ឌរបស់ពញរះរាជាណាចក្រកម្ពុជា
លោក សម រង្ស៊ី អាចនឹងមានទោសពីបទរួមគំនិត ឬសហចារីយ!។
No comments:
Post a Comment