នៅវេលាម៉ោងប្រម៉ាណ 12នឹង 30នាទីថ្ងៃត្រង់
ថ្ងៃទី26 ខែតុលា ឆ្នាំ2015 តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ចំនួនពីររូបក្នុងនោះមួយរូបត្រូវបានគេស្គាល់ឈ្មោះថា ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម
ត្រូវបានមនុស្សមួយក្រុមនាំគ្នាសម្រុក ស្ទាក់ស្កាត់រថយន្ត និងធាក់ទ្វារបំបែកកញ្ចក់
ព្រួតវាយយ៉ាងតំណំទៅលើអ្នកតំណាងរាស្ត្ររូបនេះ អោយរងរបួស បន្ទាប់មកក្រុមមនុស្សទាំងនោះ
ក៏បានជិះរថយន្តភៀសខ្លួនទៅបាត់។ ដោយឡែកលោក ញ៉យ ចំរើន និងអ្នកតំណាងរាស្ត្រមួយរូបទៀត
ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីអ្នកតំណាងរាស្ត្រមកពីផ្ទៃក្នុងគណបក្សប្រឆាំងដែលស្និតជាមួយលោក
ញ៉យ ចំរើន បានអោយដឹងថា ករណីអំពើហិង្សាដែលបានកើតឡើងនេះ អាចជាំគំនុំបុគ្គលផ្ទាល់ខ្លួន
ពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្ររូបនេះ ដោយហេតុថា កន្លងមកលោក ញ៉យ ចំរើន បានលែងលះប្រពន្ធរបស់ខ្លួននៅឯក្រៅប្រទេស
ហើយបន្ទាប់មកគាត់បានមកដណ្តឹងកូនស្រី របស់ឯកឧត្តម ចៀម ចន្នី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរនោះ។
ដោយសារតែបញ្ហានេះហើយ ដែលលោក ញ៉យ ចំរើន បានប្រឈមនឹងរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់ដោយសារតែការលែងលះគ្នា
នៅក្រៅប្រទេសមិនទាន់ដាច់ស្រេច ហើយប្រពន្ធដើមនៅក្រៅប្រទេសក៏បានទាក់ទងប្តឹងផ្តល់
អំពីបញ្ហានេះជាញឹកញាប់ឲ្យអ្នកតំណាងរាស្ត្រផ្សេងៗទៀតជួយអន្តរាគមន៍ ពាក់ព័ន្ធ និងរឿងប្តីរបស់ខ្លួនមកភ្ជាប់ពាក្យជាមួយកូនឯកឧត្តម
ចៀម ចន្នី។
ដូច្នេះករណីហិង្សាដែលបានកើតឡើងក្នុងថ្ងៃនេះ ភាគច្រើនត្រូវគេសង្ស័យថា
ជាគំនុំបុគ្គលទំនាស់រឿងក្រុមគ្រួសារ។ ម្យ៉ាងវិញទៀតបើទោះជាអំពើហិង្សានេះបានកើតឡើងក្រោយពេលប្រមាណជាជិតមួយម៉ោងបន្ទាប់ពីមានបាតុកម្មកើតឡើងទាមទារទម្លាក់
លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយ នៃរដ្ឋសភាទើបបានបញ្ចប់ទៅគឺ រឿងនេះមិនពាក់ព័ន្ធ
នឹងអំពើហិង្សាដែលបានកើតឡើងឡើយ ដោយហេតុផលថា ហ្វូងបាតុករដែលតវ៉ាទម្លាក់លោក កឹម
សុខា បានធ្វើឡើងដោយសន្តិវិធី និងក៏មិនពាក់ព័ន្ធនឹងបុគ្គល ឈ្មោះ ញ៉យ ចំរើន ដែរ
និងពួកគេបានបំបែក ហ្វូងនៅមុខរដ្ឋសភាអស់ហើយ នៅប្រមាណម៉ោង 11ថ្ងៃត្រង់ ដោយឡែកកន្លែងកើតហេតុហិង្សា មិនមែននៅមុខវិមានរដ្ឋសភាដែលជាកន្លែងប្រមូលផ្តុំរបស់ហ្វូងបាតុករឡើយ
គឺទីតាំងដែលមនុស្សមួយក្រុមមកព្រួតវាយលោក ញ៉យ ចំរើន ស្ថិតនៅច្រកទ្វាខាងត្បូង
ខាងក្រោយវិមានរដ្ឋសភា ក្បែរស្ថានទូតអូស្ត្រាលីឯនោះ៕


No comments:
Post a Comment