សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ
ជូននិស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៃសាកលវិទ្យាល័យ វេស្ទើន
នាវិទ្យាស្ថានជាតិអប់រំ ថា សម្តេចសូមកោតសរសើរចំពោះការខិតប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដែលបានជួយសំរួលក្នុងការបើកប្រាក់ខែមន្រ្តីរាជការបានលឿនក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
សម្តេចតេជោ បានបន្តថា
ក្នុងខែកញ្ញាកន្លងទៅ នៅសប្តាហ៍ទី៤ ក្រសួងបានបើកប្រាក់ខែសំរាប់ខែកញ្ញា និងបើកប្រាក់ខែសំរាប់
ខែតុលា នៅសប្តាហ៍ទី១។ ទោះជាយ៉ាងណាសម្តេចក៏សូមឲ្យក្រសួងជួយពិនិត្យមើលលទ្ធភាព សំរាប់ការបើកប្រាក់ខែ
ខែវិច្ឆិកាធ្វើម៉េចឲ្យបានឆាប់បន្តិច អាចថានៅអាទិត្យទី២ រឺទី៣ ព្រោះប្រាក់ខែ ដែលបើកសំរាប់ខែកញ្ញា
និងតុលា គឺបានចាយវាយសំរាប់ពិធីបុណ្យភ្ជុំបិណ្ឌអស់ទៅហើយ។
ជាមួយគ្នានេះដែរ
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានប្រកាសថា ប្រាក់ខែមន្ត្រីរាជការនឹងឡើងនៅក្នុងខែមេសា
គឺមុនចូលឆ្នាំខ្មែរសំរាប់ឆ្នាំក្រោយៗ ដើម្បីសំរួលដល់ការវាយក្នុងពិធីបុណ្យចូលខ្មែរ៕
No comments:
Post a Comment