យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាថ្ងៃទី ២១
ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ
នៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងជួបប្រជុំពិភាក្សាគ្នា អំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៧: ៣០ នាទីល្ងាចនៅវិមានរដ្ឋសភា។
ថ្នាក់ដឹកនាំតំណាងរាស្ត្រ
នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ប្រធាន ចំណែកថ្នាក់ដឹកនាំតំណាងរាស្ត្រ
នៃគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ ឯកឧត្តម សម រង្ស៊ី ប្រធាន៕
No comments:
Post a Comment