ប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅក្រុងហុងកុងចំនួន១៦រូបមកកាន់កម្ពុជា
ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគរួមទាំងប្រពន្ធ័ច្បាប់ការងារទាំងឡាយនៅប្រទេសកម្ពុជា។
លើកឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី
នាល្ងាចថ្ងៃទី១០សីហា បណ្ឌិតរីឆាដ វ៉យស្តេគ (richard-vuylsteke) ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅក្រុងហុងកុង
បាន ជំរាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
អំពីដំណើរទស្សនកិច្ចរបស់ប្រតិភូលោកមកកាន់កម្ពុជាពេលនេះ គឺដើម្បីស្វែងយល់អំពី
បរិយាកាសវិនិយោគ, ពាណិជ្ជកម្ម
, ការងាសហជីព , ផលិតភាពការងារ ក៏ដូចជាបទបញ្ញាតិ មួយចំនួនរបស់កម្ពុជាសព្វថ្ងៃ។
ប្រតិភូក៏បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការរីកលូតលាស់
នៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសអំពី ខ្សែសង្វាក់ផលិតកម្ម ហើយក៏មានបំណងចង់ឃើញកម្ពុជារក្សាបាននូវកេរ្ត៍ឈ្មោះផលិតផលរបស់ខ្លួនដែលនាំចេញពីកម្ពុជា
ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាការឆ្លើយតបឯ.ឧឧបនាយករដ្ឋមន្ត្រីសុខ
អាន បានជំរាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំទ្រវិនិយោគអន្តរជាតិ
ដោយផ្តោតការកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍ ទាំងនិយោជក់ (ថៅកែ) និងកម្មករដែលបំរើការឲ្យក្រុមហ៊ុន។
ហើយរាល់បទបញ្ញាតិច្បាប់ទាំងឡាយគឺត្រូវឲ្យមានតុល្យភាពក្នុងការបំរើផលប្រយោជន៍ដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់គឺរាជរដ្ឋាភិបាលខិតខំជួយសម្រួលធ្វើយ៉ាងណាឲ្យភាគីទាំងសង្ខាងគឺទាំងក្រុមហ៊ុន
និងកម្មករត្រូវតែទទួលបានផលប្រយោជន៍សមស្របទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា
រាជរដ្ឋាភិបាលមិនចង់ឃើញមានបាតុកម្មឬការប៉ះទង្គិចណាមួយកើតឡើងរវាងក្រុមហ៊ុន
និងកម្មករចំពោះករណីវិវាទផ្សេងៗឡើយ ពីព្រោះវានឹងនាំមកនូវការលំបាកដល់ភាគីពាក់ពន្ធ័
ដូច្នេះហើយបានជារាជរដ្ឋាភិបាលគិតគូរលើនិន្នាការច្បាប់វិនិយោគ ហើយតែងបានជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យសង្វាក់ផលិតកម្មដំណើរការទៅដោយភាពរលូនល្អ
ដើម្បីរក្សាសុខដុមនីយកម្មផ្នែកការងារ។
ឯកឧត្តម ក៏បានជំរាបជូនអំពីនយោបាយរបស់រាជរដ្ឋាភិបាលគឺ
បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ រយៈ ពេល៥ឆ្នាំ ក្នុងនោះមានផែនការយុទ្ធសាស្ត្រត្រីកោណ
ផែនការយុទ្ធសាស្ត្រចតុកោណ,ផែនការវិនិយោគសាធារណៈ៣ឆ្នាំរំកិល
បូករួមទាំងគោលនយោបាយអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មផងដែរ។
រាជរដ្ឋាភិបាលធ្វើយ៉ាងនេះគឺដើម្បីទាក់ទាញវិនិយោគទុនអន្តរជាតិឲ្យចូលមកជួយដល់ការអភិវឌ្ឍន៍កម្ពុជា
ឲ្យបានកាន់តែរីកចំរើន ជាពិសេសគឺជួយបង្កើតការងារឲ្យប្រជាជនកម្ពុជាធ្វើនៅក្នុងស្រុកតែម្តង។
ឯកឧត្តម សុខ អាន ក៏បានថ្លែងអំណគុណ និងគាំទ្រចំពោះគំនិតរបស់ប្រតិភូដែលចង់ឲ្យកម្ពុជារក្សាបាននូវឈ្មោះផលិតកម្មល្អរបស់ខ្លួនដើម្បី
ដណ្តើមទីផ្សារនៅក្រៅប្រទេស មានន័យថារាល់ផលិតផលដែលនាំចេញពីកម្ពុជាគឺត្រូវតែរក្សាឲ្យបាននូវកេរ្ត៍ឈ្មោះរបស់ខ្លួន
។
ឆ្លៀតក្នុងឱកាសនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្វាគមន៏ផងដែរ បើសិនជាប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅហុងកុងមានបំណងចង់ជួយ
ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែកទន់ និងផ្នែករឹងដល់កម្មករកម្ពុជា
ជាពិសេសទាក់ទងនិងឥរយាបទកម្មករ ឲ្យគេមានការយល់ដឹងពីតម្លៃនៃការងាររបស់ខ្លួន
ក៏ដូចជាឲ្យយល់ពីផលលំបាក ចំពោះការងារ និងក្រុមហ៊ុន ដើម្បីឲ្យកម្មករកាន់តែមានអាជីពច្បាស់លាស់មានជំនាញ់ផ្នែកការងារ
និងយល់ពីច្បាប់ គឺរាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ។
បច្ចុប្បន្នកម្ពុជាមានកម្មករជាងកន្លះលាននាក់
ដែលកំពុងបំរើការងារនៅតាមបណ្តាក្រុមហ៊ុនរោងចក្រសហគ្រាសនានា។
គួរបញ្ជាក់ថា កម្ពុជាសព្វថ្ងៃគឺកំពុងក្លាយជាគោលដៅមួយក្នុងការទាក់ទាញវិនិយោគទុនអន្តរជាតិដោយសារកត្តាសុខសន្តិភាព
និងការរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមទាំងល័ក្ខខណ្ឌអំណោយផលយ៉ាងច្រើនទៀត
ទាំងផ្នែកទេសចរណ៍ ឧស្សាហកម្មកាត់ដេរ កសិកម្ម ធនាគារ គឺកំពុងទទួលបានការចាប់អារម្មណ៏ពីសំណាក់វិនិយោគទុនអន្តរជាតិយ៉ាងខ្លាំង៕




No comments:
Post a Comment