នៅមុនពេលបញ្ចប់អាណត្តិបេសកកម្មការទូតប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកឧត្តម វីលៀម អ៊ី ថូត [William E. Tood] បានចូលជួបជំរាបលា សម្តេចតេជោនាយក រដ្ឋ មន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១១ ខែសីហានេះ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ ឯកឧត្តម វីលៀម អ៊ីថូត បានសន្យាថា នឹងជួយជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋ អាមេរិកផ្តល់ផែនទីព្រំដែនមកកម្ពុជា ដោយសាលិខិតស្នើសុំខ្ចីផែនទីរបស់រដ្ឋាភិបាលកម្ពុជា បានបញ្ចូនទៅដល់ទីក្រុងវ៉ាស៊ីងតោន និងរដ្ឋាភិបាលអាមេរិកហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃ ទី១៥ខែកក្តដា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានសរសេរ លិខិត៣ ច្បាប់ទៅកាន់ប្រទេសបារាំង អង់គ្លេស និងប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បារ៉ាក់ អូបាម៉ា ដើម្បីស្នើសុំខ្ចីផែនទីព្រំដែន ខ្នាត១លើ១រយពាន់ រួមនិងអ្នកបច្ចេកទេសសំរាប់យកមក ផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋា ភិបាលកំពុងប្រើប្រាស់ជាផ្លូវការ ក្នុងគោលបំណង បញ្ចប់ការញុះញ៉ុងជាតិនិយមជ្រុលនិង ការចោទប្រកាន់ទៅលើបញ្ហាព្រំដែន ជាមួយប្រទេ ស វៀតណាម។
គួរំលឹកថា កាលពីថ្ងៃទី៦ ខែសីហាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាការចំពោះកិច្ចមួយសំរាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទីដែលកម្ពុជាត្រូវការ ខណៈដែលរហូតមកដល់ពេលនេះ កម្ពុជាទើបតែទទួល បានផែនទីដើមពីអង្គការសហប្រជាជាតិប៉ុណ្ណោះ។
ក្រៅពីបញ្ហាផែនទី នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នេះដែរ ឯកឧត្តម វីលៀម អ៊ី ថូត ក៏បានជំរាបជូនថាសហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមក្នុងការបោះជំហានយ៉ាងល្អទៅមុខរបស់កម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ៤ខែ នៃការបំពេញបេសសកម្មការទូតនៅកម្ពុជា ឯកឧត្តម បានមើលឃើញថា កម្ពុជាមានការផ្លាស់ប្តូរច្រើនដូចជា ភាពក្រីក្រ និងអាត្រាមរណៈភាពរបស់ទារក ត្រូវបានកាត់បន្ថយ រីឯ អាយុជាមធ្យមរបស់ប្រជាជនកម្ពុជាមានការកើនឡើង ស្របទៅនឹង កំរិតជីវភាពក៏មានភាពល្អប្រសើរ។
ជាការឆ្លើយតប សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម វីលៀមអ៊ី ថូត ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយសម្តេចក៏យល់ស្របតាមការ លើកឡើងរបស់ឯកឧត្តម ចំពោះកម្ពុជា។ ទន្ទឹមនេះសម្តេច តេជោ ក៏បានជូនពរដល់ឯកឧត្តម វីលៀម អ៊ី ថូត ទទួលបានជោគជ័យបន្តទៀតក្នុងការបំពេញបេសកម្មការទូតរបស់ លោកទៅកាន់ប្រទេសផ្សេងផងដែរ៕
No comments:
Post a Comment