យោងតាមលិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៥ ជម្រាបជូនប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ស្តីពីការប្រមូលវិភាគទានទ្រទ្រង់ការបង្កើតស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យដោយ បានបញ្ជាក់ថា អស់រយៈពេលប្រមាណជាងមួយខែកន្លងមកនេះ សាលារាជធានីភ្នំពេញសង្កេតឃើញថា គណបក្សសង្គ្រោះជាតិ បានរៀបចំឲ្យមានការប្រមូលវិភាគទាន ដើម្បីទ្រទ្រង់ការបង្កើតស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យរបស់ខ្លួន នៅតាមទីសាធារណៈមួយចំនួន ដោយមិនមានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចឡើយ ដែលប្រការនេះបណ្តាលឲ្យមានការប៉ះពាល់ និងបាត់បង់របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ។
ដូច្នេះដើម្បីកាត់បន្ថយភាពអសកម្ម ដែលកើតមានកន្លងមក សាលារាជធានីភ្នំពេញ ស្នើសុំឲ្យប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ធ្វើការរៀបចំប្រមូលវិភាគទាននេះ នៅតាមទីស្នាក់ការ ឬទីតាំងឯកជនរបស់គណបក្សសង្គ្រោះជាតិវិញ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2z3VZn-SpgHZd9b0SL6RlA7RI0T4iEEgp3oPRjuFGRXD4OHAxezrvrjudhLPzuCyX0turGyIQu7vDRsyHWGolP8SJ10DO5qmW7SkG3t9fwr09ySUBFYfyi78hfAwRDZj12Zsen8Evpxqq/s1600/S__3571721.jpg)
No comments:
Post a Comment