យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បានឲ្យដឹងថា តាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត
តូនី តាន់កេង យុំា (Tony Tan Keng yarn) ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
និងឯកឧត្តម លី ស៊ានឡុង (Lee
Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
នឹងអញ្ជើញទៅចូលរួមពិធីប្រារព្ធខួបទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរីជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា
ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៥ ។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ!
No comments:
Post a Comment