យោងតាមសេចក្តីជូនព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥នេះបានឲ្យដឹងថា នៅឆ្នាំ២០១៥នេះ និស្សិតកម្ពុជាប្រមាណ៩០នាក់
បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារំាងលើមុខជំនាញផ្សេងៗដូចជា សេដ្ឋកិច្ច
ច្បាប់ វេជ្ជសាស្ត្រ វិស្វកម្ម ទេសចរណ៍ ឬអក្សរសាស្ត្របារាំងជាដើម។
មុនពេលនិស្សិតទាំងអស់ចាកចេញពីកម្ពុជានោះ នឹងមានការរៀបចំពិធីជូនដំណើរមួយ
ត្រូវរៀបចំឡើងនៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៦ល្ងាច នៅវិទ្យាស្ថានបារាំង
ក្រោមអធិបតីភាព ឯកឧត្តម ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
និង ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

No comments:
Post a Comment