ភ្នំពេញ ៖សិស្សជ័យលាភីទាំង១២រូបដែលទទួលបានមេដាយពីការប្រឡងអូឡាំព្យាដ នៅប្រទេសចិនកាលពីពេលថ្មីៗកន្លងមកនេះបានទទួលរង្វាន់លើកទឹកចិត្តផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
ឯកឧត្តមអ៊ាងសុផល្លែតជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថាសម្តេចតេជោនាយករដ្ឋមន្រ្តីសម្តែងនូវការសប្បាយរីករាយ ដោយបាន ឃើញក្មួយៗយុវសិស្សទាំងអស់ទទួលបានជ័យលាភីក្នុងការសិក្សា ។ សម្តេចតេជោមានប្រសាសន៍ថាសម្តេចពិតជាមានមោទនភាពណាស់នៅពេល ដែលមានការបញ្ជូនសិស្សកម្ពុជាទៅ ប្រឡងជាអន្តរជាតិនៅក្រៅប្រទេស ហើយបាននាំមកនូវជ័យលាភីត្រឡប់មកប្រទេស វិញ ដែលនេះបានឆ្លុះបញ្ចាំងពីគុណភាព និងមោទនភាពរបស់យើង ។
ក្នុងឱកាសជួបសំណេះសំណាលនោះសម្តេចបានជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សទាំង១២នាក់ដែលទទួលបានជ័យលាភីក្នុងការប្រឡងអូឡាំព្យាគឺសិស្សដែលទទួលបានមេដាយមាសទទួលបានថវិកាលើកទឹកចិត្តចំនួន៣.០០០ដុល្លារ។មេដាយប្រាក់២.០០០ដុល្លារនិងមេដាយសំរិទ្ធ១.០០០ដុល្លារ។ចំពោះសិស្សដែលទទួលបានរង្វាន់កិត្តិយសទទួលបានថវិកា៥០០ដុល្លារ។ដោយឡែកចំពោះសិស្សពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានថវិកាក្នុងម្នាក់១.០០០ដុល្លារ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថាការផ្តល់នូវរង្វាន់នេះគឺជាការលើកទឹកចិត្តឱ្យសិស្សទាំងអស់ខិតខំបន្តឈោងទៅចាប់យកអ្វីដែលជាសេចក្តីប្រាថ្នាចង់បានពីសំណាក់ក្មួយៗ និងចៅៗ ដែលជាយុវសិស្សទាំងអស់។
ឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាសិស្សជ័យលាភី
ឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាសិស្សជ័យលាភី
ទាំង១២រូបដែលទទួលបានមេដាយពីការប្រឡងអូឡាំព្យាដនៅសាធារណៈរដ្ឋប្រជាមានិតចិន រួមមាន៖
-សិស្សចូលប្រឡងអូឡាំព្យាដផ្នែករូបវិទ្យាមាន២រូបគឺសិស្សឈ្មោះ ហេង សុវីរ៉ូ អាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូកទទួលបានមេដាយសំរិទ្ធ១គ្រឿង ។
-សិស្សឈ្មោះ ប្រាក់ ស៊ីនហូរ ភេទស្រីអាយុ១៨ឆ្នាំជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យ មង្គលបុរីបានទទួលពានរង្វាន់កិត្តិយសកម្មវិធីប្រឡងអូឡាំព្យាដផ្នែកគណិតវិទ្យា។
-សិស្សឈ្មោះ តាំង ងិនដាវីត អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ត្បូងឃ្មុំ ទទួលបានពានរង្វាន់កិត្តិយស ។
សិស្សឈ្មោះជីញសុភារៈអាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យពោធិ៍សាត់ទទួលបានពានរង្វាន់កិត្តិ យស កម្មវិធីអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្ត និងភាពជាអ្នកដឹកនាំ ។
-សិស្សឈ្មោះ ភារម្យភូវនាថអាយុ១៤ភេទស្រីជាសិស្សថ្នាក់ទី៨ទទួលបានមេដាយមាស១គ្រឿង ។
-សិស្ស ឈ្មោះ នាក់ វិរយុទ្ធ អាយុ១៣ឆ្នាំជាសិស្សថ្នាក់ទី៨ទទួលបានមេដាយមាស ។
-សិស្ស ឈ្មោះ មាស សក្តិរាជ អាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៨ទទួលបានមេដាយប្រាក់ ។
-សិស្ស ឈ្មោះ ប៉ែន សុភាវិន អាយុ១៣ឆ្នាំជាសិស្សថ្នាក់ទី៨ទទួលបានមេដាយប្រាក់ ។
-សិស្ស ឈ្មោះ ខេង សុផាវីត អាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៨ទទួលបានមេដាយសំរិទ្ធ ។
-សិស្ស ឈ្មោះ ហេង ឬទ្ធី អាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៨ទទួលបានមេដាយសំរិទ្ធ ។
ដោយឡែកសិស្សឈ្មោះជាសុធាអាយុ២២ឆ្នាំជាសិស្សថ្នាក់វិជ្ជាជីវៈជាន់ខ្ពស់នៅមជ្ឈមណ្ឌលក្រម ង៉ុយ ដែលក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជូនទៅចូលរួមប្រកួតជាលក្ខណ អន្តរជាតិបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ និងសិស្សឈ្មោះ ធា សុភា អាយុ២១ ឆ្នាំជាសិស្សថ្នាក់វិជ្ជាជីវៈជាន់ខ្ពស់នៅមជ្ឈមណ្ឌលក្រមង៉ុយ បានទទួលពានរង្វាន់ចំណាត់ ថ្នាក់លេខ១។
សូមបញ្ជាក់ថាសិស្សកម្ពុជាទាំង ១២នាក់ដែល ដណ្តើមមេដាយពីការប្រកួតប្រជែង សមត្ថភាពលក្ខណៈអន្តរជាតិផ្សេងៗគ្នា រួមមាន ៖
- ការប្រឡងរូបវិទ្យា អូឡាំព្យាដអន្តរជាតិលើកទី ៤៦នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៥។
- ប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ លើកទី៥៦ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកក្កដា។
– ការប្រកួតប្រជែងជំនាញ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសចិន ឆ្នាំ២០១៥ លើមុខជំនាញប្រព័ន្ធស្វ័យប្រវត្តិក្នុងឧស្សាហកម្ម នៅទីក្រុងធៀនជីង ប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ។
– ការប្រឡងក្នុងកម្មវិធីអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និង ភាពជាអ្នកដឹកនាំ លើកទី ៣ នៅទីក្រុងជីណាន ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។

No comments:
Post a Comment