ក្រសួងមហាផ្ទៃ បានសម្រេចបើកឲ្យមានការប្រលងជ្រើសរើសសិស្ស
និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៥ ដើម្បីទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ
និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាមពន្ធនាគារខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសចុះថ្ងៃទី០៨
ខែកក្កដា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសបានឲ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសបេក្ខជនជា
សិស្ស និស្សិត ឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៥ មានចំនួន៤០០នាក់ ដើម្បីឲ្យទៅបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
និងពន្ធនាគារខេត្ត។ សេចក្តីប្រកាសបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានជ្រើសរើសដូចជា
ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៦០នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការចំនួន
៨០នាក់ ក្របខ័ណ្ឌសេខាធិការរដ្ឋបាលចំនួន ១៩០នាក់ ក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន
៧០នាក់៕










No comments:
Post a Comment