នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតសុំកិច្ចសហការ និងជំនួយពីសំណាក់ប្រទេសបារាំង លើកិច្ចការដ៏មានសារៈសំខាន់ជាទីបំផុតសម្រាប់អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយសារតែប្រទេសបារាំង ជាអ្នកផលិតនូវផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ស្តីពីព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយនឹងប្រទេសវៀតណាម។ សម្តេចបានស្នើសុំ ឯកឧត្តម ហ្រ្វង់ស្វ័រ ហូឡង់ ប្រធានាធិបតីបារាំង មេត្តាផ្តល់ច្បាប់ចម្លងនៃផែនទីខាងលើនេះ អមនឹងអ្នកឯកទេសខាងផែនទីមួយក្រុម ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងផែនទីបោន ខ្នាត ១/១០០.០០០។
សូមអានលិខិតទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផ្ញើជូនលោក FrancoisHollande ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង-->
No comments:
Post a Comment