នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញសេចក្តីប្រកាសផ្ញើជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីស្នើសុំឲ្យធ្វើអន្តរាគមន៍ រកដំណោះស្រាយជូនជនរងគ្រោះ និងហាមឃាត់ការសាងសង់អាគារផ្សារទំនើប ស្ថិតនៅក្បាលដីលេខ ១១៣៩ ផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធរបស់ឈ្មោះ ទូច ប៊ុនធឿន ជាស្វាមី និងអ្នកស្រី យ៉ង សុខា ជាប្រពន្ធ។
ការស្នើឲ្យបញ្ឈប់ការសាងសង់សំណង់ផ្សារទំនើប និងរកដំណោះស្រាយជូនជនរងគ្រោះនេះ ធ្វើឡើងបន្ទាប់ពីមានការបាក់ពុម្ពកំរាលប្លង់សេ សន្លឹកទីមួយពេលកំពុងចាក់បេតុង សាងសង់ផ្សារទំនើបនោះ ដែលបណ្តាលឲ្យស្លាប់កម្មករម្នាក់នៅនឹងកន្លែង និងកម្មករពីរនាក់ទៀតរងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ។
សូមអានសេចក្តីប្រកាសខាងក្រោម
សូមអានសេចក្តីប្រកាសខាងក្រោម

No comments:
Post a Comment