ភ្នំពេញ៖តាមជើងយន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាកាលពីវេលាម៉ោង៧ និង៤៥នាទី ព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៥
ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនតាមការអញ្ជើញរបស់ឯកឧត្ដម ស៊ិនហ្សូអាបេ(SHINZO abe )នាយករដ្ឋមន្ត្រីជប៉ុន
ដើម្បីចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៦
ខែ កក្កដាឆ្នាំ២០១៥ ។សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
ឯកឧត្ដមទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ឯកឧត្ដមន្ត្រី
ប៊ិន ឈិន ឧបនាយករដ្ឋម ឯកឧត្ដមយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀតបានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់
ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ដោយឡែកភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះផងដែរ។
ឯកឧត្ដម ស៊្រី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖
គណៈប្រតិភូអមដំណើរ សម្ដេចតេជោរួមមានឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី
រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិ
បាលកម្ពុជា ។ ក្រៅពីនេះក៏មានគណៈប្រតិភូរបស់សភាពាណិជ្ជកម្មកម្ពុជាជាង២០រូបដឹក
នាំដោយអ្នកឧកញ៉ា គិត ម៉េង ក៏ទៅរួមចូលផងដែរ ។
តាមកម្រោងកម្មវិធីឯកឧត្ដម ស៊្រី ថាមរង្គ បានឲ្យដឹងថាៈនៅព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៥
សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអនុញ្ញាតឱ្យអ្នកវិនិយោគទុន និងក្រុមហ៊ុនមួយចំនួននៅប្រទេសជប៉ុនចូលជួប
ដើម្បីរាយការណ៍ពីសកម្មភាព និង ផែនការវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ក្រុមហ៊ុនតូយូតា និងអង្គការពាណិជ្ជកម្មក្រៅប្រទេស(ចេតត្រូ)។បន្ទាប់មកនៅរសៀលថ្ងៃដដែលសម្ដេចតេជោនឹងចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចបណ្ដាប្រទេស
មេគង្គជាមួយថ្នាក់ដឹកនាំ នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសមេគង្គ
ផ្សេងទៀត ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយនៅពេល នោះសម្ដេចតេជោ
ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយនៅក្នុងវេទិកាសេដ្ឋកិច្ចនៃ បណ្ដាប្រទេសមេគង្គទាំងនោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយថ្នាក់ដឹកនាំ
នៃបណ្ដា ប្រទេសមេគង្គឯទៀតនឹងអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធីមួយនៅព្រះបរមរាជវាំងរបស់ព្រះចៅអធិរាជជប៉ុន
និងជួបជាមួយឯកឧត្ដមតាដាម៉ូរីអូស្ហីម៉ា( TADAMORI Oshima )ប្រធានរដ្ឋសភាជប៉ុន និងឯកឧត្ដមយ៉ាម៉ាហ្សាគិម៉ាសាអាគិ(YAMAZAKI Masaaki )ប្រធានព្រឹទ្ធសភាជប៉ុន
។
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៧ដែលនៅក្នុងកិច្ចប្រជុំនោះកិច្ចពិភាក្សានឹងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការមេគង្គជប៉ុននិងបញ្ហាតំបន់និងអន្តរជាតិមួយចំនួនហើយនៅពេលនោះសម្ដេចតេជោនឹងថ្លែងសុន្ទរកថារួមជាមួយ
និងថ្នាក់ ដឹកនាំមេគង្គដទៃទៀត និងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ។
នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥នោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដមស៊ិនហ្សូអាបេ(SHINZOAbe)នាយករដ្ឋមន្ត្រីជប៉ុនហើយ
បន្ទាប់មកសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ នៃបណ្ដាក្រុម
ហ៊ុនមួយចំនួនរបស់ជប៉ុនដែលកំពុងតែធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា
ចូលជួប សម្ដែងការគួរសមផងដែរ។ នៅរាត្រីថ្ងៃដដែលសម្ដេចតេជោនឹងអនុញ្ញាតឱ្យក្រុមបាល់ទាត់យុវជនកម្ពុជាក្រោមអាយុ១៥ឆ្នាំចំនួន២២នាក់
ចូលជួបសម្ដែង ការគួរសមដើម្បីលើកទឹកចិត្ត។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា
នៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០១៥ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរ
ទៅកាន់ទីក្រុងគីតាគីយូស៊ុ( Kita
Kyusu)និងបន្តដំណើរទៅកាន់ទីក្រុងស្ហីម៉ូណូសេគិ(Shimonoseki)ដែលជាមណ្ឌលបោះឆ្នោតរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រី
ស៊ិនហ្សូអាបេ ហើយនៅទីនោះ គណៈប្រតិភូនឹងទស្សនាផ្សារត្រីព ដែលជាតំបន់ឧស្សាហកម្មដ៏ល្បីល្បាញ
និង ជាទីក្រុងទេសចរណ៍ដ៏ធំមួយផងដែរ ។ នៅរសៀលថ្ងៃដដែលសម្ដេច តេជោ នាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះ
នៅក្នុងសិក្ខាសាលាមួយដែលរៀបចំជាពិសេសសម្រាប់កម្ពុជាដើម្បីផ្សព្វផ្សាយសក្ដានុពលបរិយាកាសវិនិយោគនៅកម្ពុជាដែលក្នុងនោះសម្ដេចនិងជម្រាបជូនពីសភាពការណ៍ទូទៅដែលអនុគ្រោះដល់ការវិនិយោគ
ដើម្បីទាក់ទាញវិនិយោគជប៉ុនឱ្យមកកម្ពុជាបន្ថែមទៀត រួម ទាំងទេសចរជប៉ុន នៅពេលដែលខាងមុខនេះនឹងមានការហោះហើរត្រង់ពីជប៉ុន
មកកាន់កម្ពុជា ។ សម្ដេចតេជោនឹងអញ្ជើញទស្សនាទីកន្លែងផលិតមនុស្សយន្ត(រ៉ូបូ)និងទស្សនារោងចក្រចម្រាញ់ទឹកស្អាតផងដែរ។
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាគ្រោងធ្វើមាតុភូមិនិវត្តន៍នាវេលាថ្ងៃត្រង់ថ្ងៃទី០៦ ខែកក្កដា
ឆ្នាំ២០១៥។


No comments:
Post a Comment