Tuesday, June 30, 2015

រដ្ឋសភានឹងបើកឲ្យមានការពិភាក្សា លើសេចក្តីព្រាងច្បាប់អង្គការនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ

ឯកឧត្តម​  ឈាង​ វុន ប្រធាន​គណៈ​កម្មការ​ទី៥នៃរដ្ឋ​សភា ​បានឲ្យ​ដឹងថា រដ្ឋស​ភានឹងបើក​ឲ្យមាន​ការពិភាក្សាលើ​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម ​និងអង្គការ​ក្រៅរ​ដ្ឋាភិបាល នៅថ្ងៃ​ទី១០ ​ខែកក្កដា ​ឆ្នាំ២០១៥​ខាងមុខនេះ។​

ការថ្លែ​ងបែបនេះរ​បស់ ឯក​ឧត្តម​ ឈាង​ វុន ធ្វើ​ឡើងនៅក្នុ​ងជំនួបមួយជា​មួយ ​ឯកឧត្តម Joachim Baron von Marschell ​ឯកអគ្គរដ្ឋ​ទូតអាឡឺម៉ង់​ប្រចាំកម្ពុជា ​កាលពីថ្ងៃ​ទី ២៩ ខែមិថុនា​ ឆ្នាំ២០១៥។​ ឯកឧត្តម​ ឈាង ​វុន ​មានប្រសាសន៍​ថា ច្បាប់នេះ​មានគោល​បំណងពង្រឹង​តួនាទី​របស់ស​មាគម​ និងអង្គការ​ក្រៅរដ្ឋាភិបាលឲ្យ​ទៅជាដៃ​គូអភិវ​ឌ្ឍន៍ល្អ របស់រាជ​រដ្ឋាភិបាល។​ ឯកឧត្តម​បន្តថា​ សេចក្តីព្រាង​ច្បាប់នេះ គណៈកម្ម​ការទី៥នៃ​រដ្ឋសភាដែ​លមានលោក​ជាប្រធាន ​បានសហការ​ជាមួយគណៈក​ម្មការជំនា​ញទី៤ ​និងទី៦ ពិនិត្យ ​និងពិភាក្សា​គ្នាយ៉ាងល្អិ​តល្អន់។​

ឯកឧត្តម​ ឈាង ​វុន បាន​បញ្ជាក់ថា​រដ្ឋសភា​នឹងធ្វើ​សិក្ខាសាលាពិ​គ្រោះយោបល់​មួយ ពីសេចក្តី​ព្រាងច្បាប់​នេះ នៅ​ថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៥ ដោយ​មានការចូ​លរួមពីអ​ង្គទូតនា​នាប្រចាំនៅក​ម្ពុជា អ​ង្គការជាតិ​ អន្តរជាតិ ​តំណាងក្រសួង​ពាក់ព័ន្ធ ​រដ្ឋសភា និងព្រឹទ្ធ​សភា។
គួរបញ្ជាក់ថា ​សេចក្តីព្រាង​ច្បាប់ចុង​ក្រោយ ​ដែលរដ្ឋាភិ​បាលបានដា​ក់ទៅរដ្ឋ​សភា មាន​៩ជំពូក ​និងមាន៣​៩មាត្រា៕​



No comments:

Post a Comment