Monday, June 15, 2015

កម្ពុជាផ្ញើកំណត់ទូតទៅវៀតណាម អំពីការឈ្លានពានទឹកដីកម្ពុជា ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី



យោងតាម​កំណត់ទូត ​របស់ក្រសួង​ការបរទេស​នៃព្រះរាជាណា​ចក្រកម្ពុជា ចុះ​ថ្ងៃទី ១៤ ខែមិថុនា ​ឆ្នាំ២០១៥ ​ផ្ញើជូនស្ថាន​ទូតសាធារណ​រដ្ឋសង្គមនិ​យមវៀតណាម​ ប្រចាំនៅក​ម្ពុជា បានឲ្យ​ដឹងថា ក្រុ​មការងារ​បច្ចេកទេស​នៃគណៈកម្ម​ការចម្រុះកិច្ច​ការព្រំដែន​កម្ពុជា និងអា​ជ្ញាធរកម្ពុជា​នៅខេត្តរត​នគិរី ​បានរកឃើ​ញស្រះទឹកចំ​នួន ៣ ប​ន្ថែមទៀត ដែលកំ​បាំងក្នុងព្រៃ ​ដែលជីកដោយ​វៀតណាម ​នៅចន្លោះបង្គោល​ព្រំដែន លេខ​ ៣០ និ​ងលេខ ៤០ ស្ថិតនៅក្នុ​ងភូមិឡំ ​ឃុំប៉ក់ញ៉ៃ ​ស្រុកអូយ៉ាដា​វ ខេត្តរតនគិរី ដែលទី​តាំងនោះខ្សែព្រំដែ​នមិនទាន់​បានធ្វើការ​ខណ្ឌសីមានៅ​ឡើយ។

កំណត់ទូ​តខាងលើ ​បានបញ្ជាក់ប​ន្ថែមទៀតថា ​យោងតាមផែន​ទី បោនខ្នាត ​១/១០០.០០០ ស្រះទឹក​ទាំង៣បានជី​កនៅក្នុងទឹ​កដីកម្ពុជា​យ៉ាងជ្រៅ ​ដោយក្នុងនោះ ​ស្រះទឹកទី​ ១ (ទំហំ ១២ម.​ X ១៨ម.​) និយាមការ​ E ៧៧៥៥​៨៧, N ​១៥១៦៣៩៤ ​មានចំងាយប្រមា​ណ ៣១៥ ម. ពី​ខ្សែព្រំដែន, ស្រះទឹកទី២ ​(ទំហំ ១៤,​៥ម. X ​១៧ម.) និយាម​ការ E៧៧៥៦​៤៨, N ១៥១៥៨​៥៧ មានចំងា​យប្រមាណ ​៤២៥ម.​ ពីខ្សែព្រំដែន និ​ង ស្រះទឹកទី ​៣ (ទំហំ ​១០ម. X ២៤,​៥ម.) ​និយាមការ ​E៧៧៥៧៤​៤, N ១៥១៥​៦៦១ ចំងា​យប្រមាណ ៣៩​០ម. ពីខ្សែព្រំដែន​។

ដោយហេតុ​ថា តំបន់នេះ​ពុំទាន់បាន​ខណ្ឌសីមានៅ​ឡើយ រាជរ​ដ្ឋាភិបាលកម្ពុ​ជាស្នើរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​គោរពតាម​ខ្សែព្រំដែននៃផែន​ទីបោនខ្នាត ​១/១០០​.០០០ ដែល​ជាមូលដ្ឋាន ​នៃសន្ធិសញ្ញាថ្ងៃ​ទី ២៧ ខែ​ធ្នូ ១៩៨៥ និងស​ន្ធិសញ្ញាបំពេញ​បន្ថែមទៅលើ​សន្ធិសញ្ញាកំ​ណត់ព្រំដែន​រដ្ឋឆ្នាំ១៩៨៥ ​ដែលបានចុះហ​ត្ថលេខា នៅថ្ងៃ​ទី ១០ ​ខែតុលា ឆ្នាំ​២០០៥ ​ដើម្បីខណ្ឌសីមា​ព្រំដែនគោករ​វាងកម្ពុជា និងវៀ​តណាម។
រាជរដ្ឋា​ភិបាលកម្ពុជា​ក៏បានស្នើផង​ដែរ ឲ្យរដ្ឋាភិបាល​នៃសារណរដ្ឋសង្គ​មនិយមវៀតណាម​គោរពចំនុចទី ៨​ នៃសេចក្តីប្រកា​សព័ត៌មានរួម ​ចុះថ្ងៃទី ១​៧ ខែមករា​ ឆ្នាំ ១៩៩៥ រ​វាងព្រះរាជាណា​ចក្រកម្ពុជា ​និងសាធារណ​រដ្ឋសង្គមនិ​យមវៀតណាម​៕

អត្ថបទ៖​ ច័ន្ទ ទេវី​

No comments:

Post a Comment