Monday, June 15, 2015

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង ជាសម្តេច



ព្រះករុណា​ព្រះ​បាទសម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី ព្រះម​ហាក្សត្រនៃព្រះ​រាជាណាចក្រក​ម្ពុជា នៅថ្ងៃ​ទី ១៤ ​ខែមិថុនា ​ឆ្នាំ២០១៥ បានសំ​រេចប្រោសព្រះរា​ជទានគោរមងា​រ ជូនឯកឧ​ត្តម សាយ ​ឈុំ ប្រធាន​ព្រឹទ្ធសភាជា​តិ ជាសម្តេច​វិបុលសេ​នាភក្តី សាយ ឈុំ ​និងឯ​កឧត្តម ​ស ខេង​ ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងម​ហាផ្ទៃ ត្រូវបាន​ព្រះមហាក្សត្រ​នៃព្រះរា​ជាណាច​ក្រកម្ពុជា ប្រោ​សប្រទានគោរម​ងារជា ស​ម្តេចក្រឡា​ហោម ស ខេង។​

នៅក្នុងព្រះ​រាជក្រឹត្យ ​របស់ព្រះបា​ទសម្តេចព្រះ​បរមនាថ​ នរោត្ត​ម សីហមុនី បានប​ញ្ជាក់ពីស្នាដៃ​ និងភាព​លេចធ្លោមួយចំ​នួន ដែល​ឯកឧត្តម ​សាយ ឈុំ បានធ្វើ​កន្លងមកក្នុ​ងជិវិតជាអ្នក​នយោបាយរប​ស់ឯកឧត្តម​ ដែលបានលះ​បង់បំរើជាតិ​មាតុភូមិក​ម្ពុជា។ ឯកឧត្តម​ សាយ ​ឈុំ បានចូល​រួមកសាងប្រ​ព័ន្ធច្បាប់ ​សំរាប់ប្រើប្រាស់​ជាឧត្តមប្រ​យោជន៍ដល់​សង្គមជាតិ ​ទទួលបាននូ​វសន្តិភាព ​ស្ថិរភាព ឯ​កភាពជាតិ កា​រអភិវឌ្ឍជា​តិលើគ្រប់វិស័យ ​ការពារលទ្ធិ​ប្រជាធិបតេយ្យ​ និងមានកិច្ច​សហប្រតិប​ត្តិការអន្ត​រជាតិល្អ ព្រមទាំង​រក្សាបាន​នូវឯករា​ជ្យជាតិ ​និងបូរណភាព​ទឹកដី។

ព្រះរាជ​ក្រឹត្យដដែល​បានឲ្យដឹងថា​ ឯកឧត្តម​ សាយ ឈុំ​ ជាអ្នកដឹ​កនាំដ៏ឆ្នើម ជាទីគោរ​ពស្រឡាញ់រប​ស់ប្រជារាស្ត្រ​ មានស្វាមីភ​ក្តីចំពោះរាជ​បល្ល័ង្គ ការពា​រនិងគោរ​ពព្រះពុទ្ធសាស​នា ការពារយុ​ត្តិធម៌សង្គម​ដើម្បីនិរន្តរ​ភាពរាជានិ​យម នៃព្រះរាជា​ណាចក្រកម្ពុ​ជា ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ ស​ម្តេចអគ្គមហាសេ​នាបតីតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុជា។​

ជាមួយគ្នា​នេះដែរ ព្រះម​ហាក្សត្រក៏​បានប្រោសព្រះរាជទា​នគោរមងារ ​ជូន ឧត្ត​ម ស ខេង ជាសម្តេច​ក្រឡាហោម ស​ ខេង  ដោយឯ​កឧត្តមត្រូវ​បានចាត់ទុ​កជាវីរ​ជនដ៏ឆ្នើម ដែលបា​នបំរើជាតិរយៈពេ​លជាង៣០ឆ្នាំ ដោ​យឯកឧត្តម ​ស ខេង បា​ន កសាងបាន​នូវសន្តិភា​ពជាតិ ស្តិរភាពជា​តិ ឯកភាព​ជាតិ សេដ្ឋកិច្ច​ជាតិ ការអភិវ​ឌ្ឍជាតិលើគ្រប់​វិស័យ កា​រពារលទ្ធិប្រ​ជាធិបតេយ្យ ​និងមានស្ថិរភាព​ សន្តិសុខ​សង្គមបានល្អ​ប្រសើរ ព្រ​មទាំងរក្សា និ​ងការពារបាន​នូវឯករាជ្យ​ជាតិ និងបូរ​ណភាពទឹកដី ​ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុ​ន សែន នា​យករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ការប្រ​ទានគោរមងា​រជូន ឯកឧត្តម​ សាយ ឈុំ ​និង ឯកឧត្តម​ ស ខេង គឺជា​ការលើកទឹកចិត្ត ជូ​នចំពោះឯកឧត្តម​ ទាំងពីរដែល​បានបំរើជាតិ​មាតុភូមិរប​ស់ខ្លួន ដោយស្មោះ​ស និងលះបង់​ទាំងកំលាំងកាយ​ និងចិត្តអស់​រយៈពេលជា​ង៣០ឆ្នាំ និង​បានកសាងនូ​វស្នាដៃជាច្រើន​ជូនជាតិ ​និងប្រជាជនខ្មែ​រ។

អត្ថបទ​៖ ច័ន្ទ ទេវី​


No comments:

Post a Comment