Tuesday, June 09, 2015

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ស្នើសុំបើកកិច្ចប្រជុំត្រីភាគី ដើម្បីពិភាក្សាពីការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករ សម្រាប់ឆ្នាំ២០១៦



យោងតាម​លិខិតរបស់ ​លោក ​សោម អូន ​ប្រធានក្រុម​ប្រឹក្សាសហជីព​ជាតិកម្ពុជា  ផ្ញើ​ជូនឯក​ឧត្តម អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួ​ងការងារ ​និងបណ្តុះប​ណ្តាលវិជ្ជា​ជីវៈ និងជា​ប្រធានគណៈ​កម្មការ​ដោះស្រាយបញ្ហាកូ​ដកម្ម ​បាតុកម្មនៅ​តាមគ្រប់មុខ​សញ្ញា ​នៅថ្ងៃទី​ ០៩ ខែមិថុនា​ ឆ្នាំ២០១​៥នេះ ​បានបញ្ជាក់ថា ​ក្រុមប្រឹក្សាសហ​ជីពជា​តិកម្ពុជា សុំបើក​កិច្ចប្រជុំ​ត្រីភាគី ​ដើម្បីពិភាក្សា​លើការតម្លើង​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត នៅក្នុង​វិស័យកាត់​ដេរសំលៀក​បំពាក់ និង​ស្បែកជើង ​សម្រាប់ឆ្នាំ​២០១៦។
នៅក្នុងលិខិត​ដដែលបាន​ឲ្យដឹងថា ​ការឯកភាពត្រី​ភាគីនៃនយោបាយប្រាក់​ឈ្នួលអ​ប្បបរមា ត្រូវបាន​ពិភាក្សាតម្លើង​ជារៀងរាល់ឆ្នាំ។​ ផ្អែកលើស្មារតី​អង្គប្រជុំ​ក្រុមប្រឹក្សាភិបាល​ CCNU ថ្ងៃទី ០៣​ ខែមិថុនា​ ឆ្នាំ២០១៥ ​សមាជិកក្រុម​ប្រឹក្សាភិបាល បាន​បើកកិច្ច​ប្រជុំពិភាក្សាទៅ​លើការតម្លើងប្រាក់​ឈ្នួលអប្ប​បរមា​របស់កម្មករ​និយោជិតស​ម្រាប់ឆ្នាំ២០១៦ ដែ​លពេលវេលាគួរ​តែមានការ​ចាប់ផ្តើម​នៅកិច្ចដំណើរ​ការប្រជុំត្រី​ភាគី ចាប់​ពីខែក​ក្កដា ឆ្នាំ២០១៥​នេះតទៅ ​ដើម្បីផ្តល់​ឱកាសសម​ស្របដល់ភាគី​ពាក់ព័ន្ធ ក្នុងការ​ពិភាក្សាដោយ​យោងតាមស្មារតី​យន្តការ​ត្រីភាគីដែល​បានឯកភាព​គ្នា ជាគោលការណ៍ចំ​ពោះការពិ​ភាក្សា ការតម្លើង​ប្រាក់ឈ្នួលអ​ប្បបរមា​រៀងរាល់មួយ​ឆ្នាំម្តង។​

ក្រុមប្រឹក្សាសហ​ជីពជាតិក​ម្ពុជា (CCNU) កំពុងតែធ្វើការសិ​ក្សាអំពីលទ្ធ​ផលនៃការតម្លើងប្រា​ក់ឈ្នួលអប្បបរមា​នេះ ដោយផ្នែកលើ​កត្តាសេដ្ឋកិច្ច ​កត្តាអតិផ​រណា កត្តាប្រកួ​តប្រជែង ​និងកត្តា​ជីវភាពរបស់កម្មក​រ។ល។ ​លោក ​សោម អូន បា​នបញ្ជាក់ក្នុ​ងលិខិតថា ​បន្ទាប់ពីសិក្សាចប់​យើងខ្ញុំនឹង​ជូនអំពីទូរ​លេខទៅ (LAC) អំពីចំនួន​ស្នើសុំតម្លើង​ប្រាក់ឈ្នួលអ​ប្បបរមានេះ។ ​

អត្ថបទ៖​ ច័ន្ទ ទេវី​

No comments:

Post a Comment