បើតាមការថ្លែងពីឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា នារសៀលថ្ងៃទី១៩នេះ ឯកឧត្តម ហ៊ុយ ហ៊ានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដឹកនាំប្រតិភូក្រសួងចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធកម្មករកម្មការិនីដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ នៅខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី១៩នេះ។
ដោយឡែកនាថ្ងៃស្អែកទី២០ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង នឹងដឹកនាំប្រតិភូទៅចូលរួមបុណ្យសព និងចូលសួរសុខទុក្ខអ្នករងរបួសនៅតាមមន្ទីរពេទ្យដោយផ្ទាល់។ ឯកឧត្តម ហេង សួរ បានឲ្យដឹងថា ក្នុងឱកាសដ៏រន្ធត់ និងក្រៀមក្រំនេះ ក្រសួងចូលរួមបច្ច័យបុណ្យសព ក្នុងសពម្នាក់ៗចំនួន ១លានរៀល និងជួយអ្នករងរបួសចំនួន ៥០ម៉ឺនរៀល។
ដោយឡែក បេឡាជាតិសន្តិសុខសង្គម របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៍បានធានាខុសត្រូវលើថ្លៃព្យាបាល ជនរងគ្រោះ ចិញ្ចឹមជនរងគ្រោះដែលធ្លាក់ខ្លួនពិការ និងអ្នករស់នៅក្នុងបន្ទុករបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរនេះផងដែរ៕



No comments:
Post a Comment