ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី
ក្នុងពិធីស្វាគមន៍គណៈប្រតិភូ និងភ្ញៀវកិត្តិយសចូលរួមក្នុងសិក្ខាសាលាស្ដីពីការជួញដូរមនុស្សដែលរៀបចំឡើងនៅ
សណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ បានមានប្រសាសន៍ថា
ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មសកល ដែលមានការចូលរួមពីឧក្រិដ្ឋជនឆ្លងដែន និងឆ្លងប្រទេស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សុខ អាន បានសង្កត់ធ្ងន់ថា ការជួញដូរមនុស្សទាមទារឱ្យមានកិច្ចខិតខំទាំងថ្នាក់ជាតិ
តំបន់ និងពិភពលោក ដើម្បីទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងការពារសុវត្ថិភាពបុគ្គលដែលងាយរងគ្រោះ។
ក្នុងន័យនេះ សិក្ខាសាលារយៈពេល ២ថ្ងៃ ដែលធ្វើឡើង ពីថ្ងៃទី ២៨-៣០ ខែមេសា ឆ្នាំ២០១៥នេះ
នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលអន្តរជាតិ
ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋដ៏ឃោឃៅនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថាសិក្ខាសាលានេះនឹងផ្ដល់នូវអនុសាសន៍សម្រាប់គោលនយោបាយ
ការណែនាំសម្រាប់លិខិតបទដ្ឋានគតិយុត្ត និងការផ្ដួចផ្ដើមគំនិត សម្រាប់ការការពារការទប់ស្កាត់និងការកាត់ទោសចំពោះអំពើជួញដូរមនុស្ស។សិក្ខាសាលានេះមានតំណាងគណបក្សនយោបាយចូលរួមចំនួន២០និងអង្គកាមិនមែនរដ្ធាភិបាលជាតិនិងអន្តរជាតិចំនួន១៦។
គួរបញ្ជាក់ថានេះជាសិក្ខាសាលាលើកទី២ស្ដីពីការជួញដូរមនុស្សរបស់ICAPPដែលលើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់
ហើយគោលបំណងនៅក្នុងសិក្ខាសាលាលើកទី១ របស់អង្គការICAPPស្តីពីការជួញដូរមនុស្សចំនុចមួយចំនួនត្រូវបានកំណត់ជាគោលបំណងចម្បងសម្រាប់ការពិភាក្សាពេលអនាគតទាក់ទង
នឹងបញ្ហានៃការជួញដូរមនុស្ស ដូចជា៖
១. លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពធ្ងន់ធ្ងរ
និងបន្ទាន់
២. កិច្ចសហប្រតិបត្តិការកំណត់បណ្តាញជួញដូរឆ្លងដែន
និង
៣. បង្កើតនូវប្រព័ន្ធផ្តន្ទាទោសមួយដែលចំណាយពេលតិច៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment