Tuesday, April 14, 2015

សម្តេចតេជោ ហ៊ុន សែន អំពាវ​នាវ​ឲ្យ​ជប៉ុនវិនិយោ​គ​ជើង​ហោះ​ហើរ​មកក​ម្ពុជា​បន្ថែ​មទៀត


ក្នុង​ឱកាសនៃ​ការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត ​​បើក​ព្រឹត្តិការណ៍​អង្គ​រសង្ក្រាន្ត​ឆ្នាំ​ថ្មី​ នៅ​លើ​ទឹក​ដី​អង្គរខេត្ត​សៀមរាប នៅព្រឹកថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥  សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​កោតសរសើរចំ​ពោះ​ ឯកឧត្តម ​សម រង្ស៊ី ថា​ជា​ដៃគូ​សន្ទនាដៃល្អមួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។​​

ថ្លែង​ប្រាប់​តំណាងអង្គទូត​ប្រចាំ​នៅ​កម្ពុជា​ ថ្នាក់​ដឹកនាំរដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋដែល​បាន​ចូលរួ​មយ៉ាង​ច្រើន​កុះ​ករ សម្តេច​តេជោ បាន​មាន​ប្រសាសន៍​​ថា «យើងខ្ញុំ​ចេះ​ទាស់គ្នា យើងខ្ញុំ​ក៏​ចេះ​ត្រូវ​គ្នា​ដែរ​»។ សម្តេច ​បន្ត​ថា​ ព្រឹត្តិការណ៍នយោបាយ​ថ្មីៗនេះជា​​ដំណាក់​កាល​ថ្មីដែល​បាន​មក​ពី​​ វប្បធម៌សន្ទនា ​ជំនួស​ដោយ​វប្បធម៌ប្រទុស្តរាយ និង​ការ​កាប់​សម្លាប់។ សម្តេច តេជោ​នាយករដ្ឋមន្រ្តីបញ្ជាក់ថា​ «ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ​នេះ​ដោយ​អំណត់​​ជាមួយ​សមភាគី​របស់ខ្ញុំ គឺ​ឯកឧត្តម​សម រង្ស៊ី»។

សម្តេច​ បាន​ឲ្យ​ដឹង​ថា ជាង​ពាក់​កណ្តាល​ជី​វិត​របស់​សម្តេច​ គឺ​សម្តេច​បាន តស៊ូ ឆ្លង​កាត់​តំ​ណាក់​កាល​នៃ​ការ​ចរចាជាច្រើន​ ដើម្បី​បញ្ចប់​ជម្លោះរវាង​ខ្មែរនិង​ខ្មែរ និង​នាំ​ឲ្យ​មាន​ការ​ផ្សះ​ផ្សារ​បង្រួប​បង្រួម​ជាតិ ឯកភាព​ទឹក​ដី​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ក្នុង​ន័យថា ក្នុង​ដំណើរ​ជីវិត​របស់សម្តេច គឺ​សម្តេចតែ​ងតែ​​ជា​អ្នក​ចរចា​ស្វែង​រក​សន្តិភាព​សម្រាប់​​កម្ពុជា ជា​ជាង​ការ​ប្រើ​ប្រដាប់អាវុធ​។ ក្នុង​នោះ​សម្តេច​ក៏បាន​រំ​លឹក​អំពី​ ប្រវត្តិ​នៃ​ការចរចាសន្តិភាព​ទី​ក្រុង​ប៉ា​រីស ឆ្នាំ​១៩៩១ រហូត​ទទួល​បាន​ជោគ​ជ័យ​ រំ​លឹក​អំ​ពី​ បញ្ហា​ប្រឈម​​មុន​ឆ្នាំ​១៩៩៥ ខ្មែរមាន​បែង​ចែក​ជា​៥ក្រុម គឺ​ខ្មែរខៀវ ខ្មែរស ខ្មែរក្រហម​ ខ្មែរស៊ី​ជម្ពូរ និង​ខ្មែរខាង​ភាគី​រដ្ឋាភិបាល គឺ​ខ្មែរមានការ​បែក​បាក់​សាមគ្គី​ជាតិ​ និង​បន្ត​រហូត​មក​ដល់​ឆ្នាំ​១៩៧០ ដល់១៩៧៥ ខ្មែរបែក​ជា​ពីរទៀត គឺសម្តេច​ព្រះ​នរោត្តម សីហនុ និងសេនាប្រមុខលន់ នល់  ហើយ​បន្ទាប់​ពី​របប លន់ នល់​ដួល​រលំ​ គឺ​ប្រទេសត្រូវ​បាន​គ្រប់​គ្រង​ បំ​ផ្លិចបំ​ផ្លាញ​ដោយ​របបប្រល័យ​ពូច​សាសន៍​ប៉ុល​ ពត​។
សម្តេចតេជោនាយករដ្ឋមន្រ្តី​ បញ្ជាក់​ថា សង្រ្គាម​កើតឡើង​ដែល​ជា​បទពិសោធន៍​​មួយ​សម្រាប់​រូប​សម្តេច ប៉ុន្តែ ដោយ​​សារសម្តេច​គិត​ថា ​ជម្រើស​តែ​មួយគត់​សម្រាប់​ដោះ​ស្រាយ​​គឺ ​«ទុក​ច្រក​ឲ្យ​គេ​រស់​ ទុក​ច្រក​ឲ្យ​គេ​មានលទ្ធភាព​នៃ​ការ​ធ្វើ​អ្វី​ដែល​​ខុស​ពី​យើង»។ ដូច្នេះ អី​ឡូវ​នេះគ្មាន​ការ​ដោះ​ស្រាយ​ណា​មួយតាម​កម្លាំង​ប្រដាប់​អាវុធ​ទៀត​នោះ​ទេ យើង​មាន​តែ​ការ​ស្រុះ​ស្រួល​គ្នា​ ហើយ​និង​ត្រូវ​បន្តលើក​កម្ពស់​វប្បធម៌​សន្ទនានេះ​ថែម​ទៀត ។

ជា​មួយ​គ្នា​នេះ សម្តេច​តេជោ ក៏​បាន​ថ្លែង​កោត​សរសើរចំ​ពោះ​ ឯកឧត្តម សម រង្ស៊ី  និងចាត់​ទុក​ ឯកឧត្តម សម រង្ស៊ី ថា​ជា​សហស្ថាបនិក​នៃ​វប្បធម៌សន្ទនា។ សម្តេច​បញ្ជាក់​ថា​ បើ​គ្មា​ន​ឯកឧត្តម ​សម រង្ស៊ី អ្វីៗ​ក៏ធ្វើ​មិន​បាន​ដែរ។ សម្តេច​តេជោ បាន​​បន្ត​ថា ​ការ​សន្ទនា​នេះ​ គឺ​ដើម្បី​ជំរុញ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា។ សម្តេច​តេជោ ក៏បាន​បើក​ឱកាសឲ្យ​ពង្រីក​វប្បធម៌​សន្ទនានេះ បើ​អាច​ធ្វើ​បាន​ គឺ​ធ្វើ​ជា​មួយ​គណបក្ស​នយោបាយ​ដទៃ​ទៀត គឺ​ធ្វើ​តាម​រូប​មន្ត ២ បូកអ៊ិច ( 2+X ឬ1+x ) ដែល​សម្តេច​មាន​ជំ​នឿថា គណបក្ស​កាន់​អំ​ណាច និង​គណបក្ស​ឯកឧត្តម សម រង្ស៊ី គឺ​អាច​ធ្វើ​ទៅ​កើត។  សម្តេចតេជោ បាន​បន្ថែមថា នៅក្នុង​វប្បធម៌​សន្ទនារវាង​សម្តេច និង​ឯកឧត្តម សម រង្ស៊ី គឺ​គ្មាន​ការ​សន្ទនាណាមួយ​ ដែល​នាំ​ដល់​ការ​បំ​ផ្លាញ​ប្រទេស​ជាតិ​នោះ​ទេ។  សម្តេច​ បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ខោចស្រមោចស៊ី​ត្រី ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​សម្តេច​ក៏បានរំ​លឹក​ពី​សម្តី​របស់​ ឯកឧត្តម សម រង្ស៊ី ថា​ធ្លាប់​បាន​និយាយជាមួយ​សម្តេច​ថា បើ​ខ្មែរសាមគ្គី​គ្នា​ គឺ​ខ្មែរខ្លាំង ។ ពិត​មែន​តែ​ការ​តស៊ូ​មតិលើក​ឡើង​ពី​ខំ​ណុច​ខុសគ្នា​ខ្លះ ប៉ុន្តែ គោល​ការ​ណ៍​ជា​រួម​ គឺ​ខ្មែរសាមគ្គី​គ្នា​ និយាយគ្នា​បាន ដូច្នេះ មិ​ន​ចាំបាច់​ឲ្យ​បរទេសមក​គាប​សង្កត់​ខ្មែរនោះ​ទេ។ យ៉ាង​ណាមិញ​ ពាក់​ព័ន្ធ​ នឹង​ការ​ជួយ​សម្រួល​និតិវិធីតាម​ផ្លូវ​ច្បាប់ អ្នក​ជាប់​ទោស​មួយ​ចំ​នួន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជួប​ជុំ​ក្រុម​គ្រួសារ គឺ​បាន​កើត​ចេញ​ពី​ការ​យោគ​យល់​គ្នា​ សន្ទនាគ្នា​រវាង​ខ្មែរ និង​ខ្មែរ។ សម្តេច​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​គាប​សង្កត់​ឲ្យ​សម្តេច​ ត្រូវ​តែ​ដោះ​លែង​អ្នក​ជាប់​ទោស​មួយ​ចំ​នួន​ជាបន្ទាន់ ប៉ុន្តែ សម្តេចតេជោ មាន​ប្រសាសន៍​ថា ប្រទេស​មួយ​ចំ​នួន​កំ​ពុង​គាប​សង្កត់​លើ​ទឹក​ចិត្ត​ និង​អធិបតេយ្យ​របស់កម្ពុជា ប៉ុន្តែ តាម​រយៈ វប្បធម៌​សន្ទនា ដោយ​ឈរលើ​ស្មារតី​​ឯកភាព​ជាតិ​ សម្តេចតេជោ​ ក៏បាន​យល់​ព្រមសម្រួល​លើ​ការងារ​មួយ​ចំ​នួន​តាម​ការ​យោគ​យល់​គ្នា​ជា​មួយ​ ឯកឧត្តម សម រង្ស៊ី។ សម្តេច​តេជោ បានបញ្ជាក់​ជា​ច្រើន​ដង​ថា « មាន​តែ​ដៃគូសន្ទនា​ដែល​មាន​ភាព​ស័ក្តិសម ទើប​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន និង​ដោះ​ស្រាយ​បញ្ហា​ចេញ បាន​ជោគ​ជ័យ»​៕

No comments:

Post a Comment