នៅថ្ងៃទី០១ ខែមេសា
ឆ្នាំ២០១៥កន្លងទៅ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍លើគម្រោងចំនួនប្រាំ។
ពិធីចុះហត្ថលេខាខាងលើ
គឺធ្វើឡើងដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងលោក អ៊ីតស៊ុ អាដាជិ (Itsu Adachi)
ប្រធាន JICA ថ្មីប្រចាំកម្ពុជា។
រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
(JICA) ប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ដែលចុះកិច្ចហត្ថលេខានេះ
គឺមានចំនួនទឹកប្រាក់ ២៣០លានដុល្លារអាមេរិក ។
យោងតាមសេចក្តីប្រកាសព័ត៌មាន
របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កិច្ចព្រមព្រៀងចំនួន៥ ដែលជប៉ុនសន្យាផ្តល់នោះរួមមាន៖
១-គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥
មានប្រវែង សរុប១៤៩គីឡូម៉ែត្រ។ ២-គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញជំហាន
ទី២ ជាមួយស្ថានីយថ្មី និងរៀបចំប្រព័ន្ធទូរគមនាគមន៍សម្រាប់ ប្រតិបត្តិការបណ្តាញបញ្ជូន
អគ្គិសនី ជាដើម។
៣-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង
ចរាចរណ៍នៅទីក្រុងភ្នំពេញ ដោយបំពាក់តម្លើង ឧបករណ៍ថ្មី ចំនួន១០០ឧបករណ៍នៅតាមទីតាំងផ្លូវឆ្លងកាត់។
៤-គម្រោងកែលម្អមន្ទីរពេទ្យបង្អែក
ដោយធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសុខាភិបាល និងការថែរក្សា សុខភាព នៅខេត្តស្វាយរៀង។
៥-គម្រោងសាងសង់
និងកែលម្អរោងចក្រវារីអគ្គិសនីខ្នាតតូច នៅខេត្តរតនគីរីដោយសាងសង់ រោងចក្រផលិតចរន្តអគ្គិសនីខ្នាតតូចថ្មីមួយ
នៅអូរជុំ និងធ្វើឱ្យល្អឡើងវិញ នូវរោងចក្រផលិតចរន្តអគ្គិសនី ដែលមានស្រាប់នៅអូរជុំ
២៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment