ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥
បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាអន្តរជាតិមួយដែលរៀបចំឡើងដោយ
រាជបណ្ឌិត្យសភាកម្ពុជា
និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
ដើម្បីផ្សព្វផ្សាយសៀវភៅដែលមានចំណងជើងថា "លោកស៊ីជីនពីង:
អភិបាលកិច្ចនៃប្រទេសចិន"។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍ឲ្យដឹងថា ការប្រកាសផ្សព្វផ្សាយនៃសៀវភៅនេះ
គឺមានបំណងផ្តល់ការយល់ដឹងកាន់តែស៊ីជម្រៅនៅកម្ពុជា
អំពីចំណេះដឹងរបស់មេដឹកនាំ
និងគំនិតរបស់គាត់នៅលើអភិបាលកិច្ចរបស់ចិន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍បញ្ជាក់ថា
«សៀវភៅដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេស
ចិន មានគោលដៅឆ្ពោះទៅរកការធ្វើកំណែទម្រង់ស៊ីជម្រៅ
និងការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង
ស្តីពីអភិបាលកិច្ចដ៏រឹងមាំរបស់លោក។
វានឹងធ្វើឱ្យពិភពលោកយល់ដឹងអំពីការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជា
គោលនយោបាយក្នុងស្រុក និងបរទេស
ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ»។
លោកជំទាវ ពូ ជៀងហ្គ័រ (Bu Jianguo)
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា
ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
និងរាជ្យបណ្ឌិតសភាកម្ពុជា ដែលបានគាំទ្រការផ្សព្វផ្សាយសៀវភៅ
"លោកស៊ីជីនពីង: អភិបាលកិច្ចនៃប្រទេសចិន" បានមានប្រសាសន៍ឲ្យដឹងថា
សៀវភៅនេះ រួមបញ្ចូលនូវសុន្ទរកថា បទសម្ភាសន៍ និងសំណេររបស់ឯកឧត្តម ស៊ី
ជិនពីង ចំនួន៧៩ ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤
ដែលផ្តល់នូវការយល់ដឹងពីមេដឹកនាំរបស់ប្រទេសចិន នៅលើបញ្ហានយោបាយ
និងរដ្ឋបាលនៃប្រទេស។ វាក៏រួមបញ្ចូលរូបថតរបស់លោកប្រធានាធិបតី ស៊ី
ជិនពីង ចំនួន៤៥ ផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតចិន
បានមានប្រសាសន៍ឲ្យដឹងថា
សៀវភៅនេះបានផ្តល់ឲ្យមានការយល់ដឹងជាប្រព័ន្ធ
ឆ្លើយតបយ៉ាងទូលំទូលាយទៅនឹងទ្រឹស្តីជាចម្បង
និងបញ្ហាអនុវត្តជាក់ស្តែង ក្នុងការអភិវឌ្ឍរបស់ប្រទេសចិន
នៅក្នុងរយៈពេលនៃការផ្លាស់ប្តូរដោយរួមបញ្ចូលនូវទស្សនវិជ្ជាមេដឹកនាំចិន
និងយុទ្ធសាស្ដ្រនៃអភិបាលកិច្ច។
លោកជំទាវឯកអគ្គរដ្ឋទូត
មានប្រសាន៍បញ្ជាក់ថា «សៀវភៅនេះ គឺជាបង្អួចសម្រាប់សង្គមអន្ដរជាតិ
អាចចូលទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់
និងជាកូនសោរដើម្បីផ្តល់ចម្លើយចំពោះបញ្ហាដែលពាក់ព័ន្ធនឹងប្រទេសចិន
ផងដែរ»។
សៀវភៅ "លោកស៊ីជីនពីង:
អភិបាលកិច្ចនៃប្រទេសចិន" បានបោះពុម្ពផ្សាយចំនួន ៣,១៧លានក្បាល
ក្នុងប្រាំបួនភាសា រួមានៈ ចិន អង់គ្លេស បារាំង រុស្ស៊ី ភាសាអារ៉ាប់
ភាសាអេស្ប៉ាញ ព័រទុយហ្គាល់ អាឡឺម៉ង់ និងជប៉ុន។
សម្រាប់កម្ពុជា លោកជំទាវ ពូ ជៀងហ្គ័រ
បានសម្តែងសុទិដ្ឋិនិយមថា សៀវភៅ "លោកស៊ីជីនពីង:
អភិបាលកិច្ចនៃប្រទេសចិន"
នឹងផ្តល់នូវចំណេះដឹងដ៏មានប្រយោជន៍សម្រាប់មិត្តភក្តិកម្ពុជា
ដែលធ្វើឲ្យគេអាចគិតនិងការស្វែងរកនៅលើរឿងរ៉ាវរបស់ប្រទេសចិនដែល
ទទួលបានជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម "។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ក្រៅពីសង្ឃឹមថា នឹងមានការបកប្រែជាភាសាខ្មែរ
ដោយរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបានឲ្យដឹងថា
សៀវភៅនេះនឹងអាចរកទិញបាននៅក្នុងប្រទេសកម្ពុជា៕






No comments:
Post a Comment