ឯកឧត្តម
កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការ
គណៈរដ្ឋមន្ត្រី នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ បានមានប្រសាសន៍បញ្ជាក់ថា ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាដាក់
ឯកឧត្តម សុខ សូកាន បេក្ខជនតំណាងរាស្ត្រ ឲ្យធ្វើជាតំណាងរាស្ត្រមណ្ឌលតាកែវ
ជំនួស ឯកឧត្តម សូ ឃុន ដែលបានទទួលមរណៈភាព ត្រូវបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ស្ដីពី
ការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត ដោយមិនមានការផ្លោះលេខរៀងបេក្ខជននោះទេ។
ផ្តល់បទសម្ភាសន៍ទៅកាន់វិទ្យុបរទេសមួយ
ផ្សាយជាភាសាខ្មែរ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា៖ «ក្រោយ លោក សូ ឃុន ស្លាប់ទៅ
ការឡើងជំនួសនេះ គឺឡើងតាមលំដាប់លំដោយត្រឹមត្រូវ។ ឯកឧត្តម ចាន់ សារុន
លេខរៀងបន្ទាប់ពី លោក សូរ ឃុន សុំលាលែងអត់ចូលក្នុងសភាទេ
ព្រោះគាត់ជាទេសរដ្ឋមន្ត្រី។ ឯកឧត្តម ពេជ សោភ័ន ក៏គាត់លាលែងដែរ
អ៊ីចឹងគឺដល់លេខដែលគាត់ (សុខ សូកាន) ត្រូវឡើង
វាមិនមែនធ្វើឡើងដោយគ្មានតម្លាភាព។ អ្នកនិយាយចេះតែមួលបង្កាច់គ្នាអ៊ីចឹង»។
ឯកឧត្តម
សុខ សូកាន អាយុ ៣១ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលតាកែវ ឯកឧត្តមត្រូវបានគណបក្សប្រជាជនកម្ពុជា
ដាក់សំណើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្មីៗនេះ ដើម្បីបញ្ចូលជាតំណាងរាស្ត្រជំនួស
ឯកឧត្តម សូរ ឃុន តំណាងរាស្ត្រមណ្ឌលតាកែវ ដែលបានទទួលមរណៈភាព។
ទាក់ទងបញ្ហានេះ
ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប)
បាន ឲ្យដឹងពីនីតិវិធីនៃការផ្លាស់ប្តូរនេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការប្តូរឈ្មោះទៅតាមសំណើ
របស់គណបក្សប្រជាជនកម្ពុជា ពីព្រោះនៅពេលចុះបញ្ជីបេក្ខជនគណបក្សដាក់បញ្ជីបេក្ខជនមក
គ.ជ.ប ហើយក្នុងករណីមានអ្នកដែលជាប់ហើយស្លាប់ អ្នកដែលឈ្មោះបន្ទាប់ត្រូវឡើងជំនួស។
ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា គ.ជ.ប បានធ្វើការប្រកាសទទួលស្គាល់ឯកឧត្តម
សុខ សូកាន ជាតំណាងរាស្ត្រជំនួសឯកឧត្តម សូរ ឃុន ដែលទទួលមរណៈភាព កាលពីប៉ុន្មានថ្ងៃរួចរាល់អស់ហើយ
និងបានបញ្ជូនសេចក្តីប្រកាសទទួលស្គាល់នេះទៅរដ្ឋសភា។ ក្រោយពីបញ្ជូនដល់រដ្ឋសភា
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានប្រជុំពិភាក្សា កាលពីថ្ងៃទី២
ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីពិនិត្យលើសំណើសុំនេះ ហើយកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
បានសំរេចថា នឹងដាក់សំណើនេះ នៅក្នុងសម័យប្រជុំសភា នាពេលខាងមុខនេះ។
ចំណែក
ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
និងជាប្រធានគណៈកម្មាធិការទី៥ នៃរដ្ឋសភា បានមានប្រសាសន៍ថា
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងដាក់របៀបវារៈសំណើសុំប្រកាសទទួលស្គាល់ឯកឧត្តម
សុខ សូកាន ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សូរ ឃុន នៅពេលសភាវិស្សមកាលវិញ។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីឯកឧត្តម សូរ ឃុន
តំណាងរាស្ត្រខេត្តតាកែវ ទទួលមរណៈភាព គណបក្សប្រជាជនកម្ពុជា បានស្នើឯកឧត្តម
សុខ សូកាន ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយ គ.ជ.ប
ក៏បានផ្ញើលិខិតទទួលស្គាល់ឯកឧត្តម សុខ សូកាន ជាអ្នកតំណាងរាស្ត្រជំនួសឯកឧត្តម
សូរ ឃុន មករដ្ឋសភា រួចហើយសភាប្រកាសនៅពេលដែលសភាវិស្សមកាលវិញ៕

No comments:
Post a Comment